Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
អគ្គស្នងការដ្ឋាននគរបាលជាតិ ៖ មិនមានផ្អាកការត្រួតពិនិត្យ ឯកសារយានយន្ត និងប្រកាសលើកពេលផាកពិន័យ ទេ

ព័ត៌មាន

អគ្គស្នងការដ្ឋាននគរបាលជាតិ ៖ មិនមានផ្អាកការត្រួតពិនិត្យ ឯកសារយានយន្ត និងប្រកាសលើកពេលផាកពិន័យ ទេ

By NCN Daily

May 10, 2020

ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការបដិសេធទាំងស្រុងចំពោះការចុះផ្សាយព័ត៌មានក្នុងបណ្តាញសង្គម ដែលបាន សរសេរថា នគរបាលចរាចរណ៍នឹងផ្អាកការត្រួតពិនិត្យឯកសារយានយន្ត។

អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០នេះបានបញ្ជាក់ថា ព័ត៌មាននេះ គឺជាព័ត៌មានមិនពិត និងបំភ្លើស ដែលបានយកព័ត៌មានចាស់យកមកផ្សព្វផ្សាយ ពាក់ព័ន្ធនឹងនគរបាលចរាចរណ៍ នឹងផ្អាកការត្រួតពិនិត្យឯកសារយានយន្ត ដែលព័ត៌មាននេះ តាំងពីខែមករា ឆ្នាំ២០១៦ មកម្ល៉េះ។ ដោយឡែកព័ត៌មានដែលសរសេរថា អគ្គស្នងការនគរបាលជាតិប្រកាស លើកពេលផាក ពិន័យរថយន្តម៉ូតូដែលគ្មានបណ្ណបើកបរ ក៏ជាព័ត៌មានចាស់ តាំងពីឆ្នាំ២០១៥។ ដែលព័ត៌មានទាំងនេះ នាំឲ្យមានការយល់ច្រឡំចំពោះការរឹតបន្តឹង ការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០នេះ។សមត្ថកិច្ចនៅតែបន្តកិច្ចការនេះគ្មានទីបញ្ចប់៕