Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានប្រារព្ធពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធ លោកយាយ ប៊ុន ស៊ាងលី រួចហើយនៅថ្ងៃនេះ

ព័ត៌មាន

សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានប្រារព្ធពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ ឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធ លោកយាយ ប៊ុន ស៊ាងលី រួចហើយនៅថ្ងៃនេះ

By NCN Daily

May 10, 2020

នៅថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២០ ព្រឹកនេះ សម្តេចទាំងទ្វេ ព្រមទាំងកូនបង្កើត កូនប្រសារ ចៅ និងចៅទួតទាំងអស់ បានរៀបចំពិធីបុណ្យទក្ខិណានុប្បទានគម្រប់ ៧ថ្ងៃ ឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ លោកយាយអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្ម ញ្ញាណ វិវឌ្ឍនា ប៊ុន ស៊ាងលី ដែលបានទទួលមរណភាពកាលពីថ្ងៃទី ៤ ឧសភា ២០២០ កន្លងទៅថ្មីៗនេះដោយជរាពាធ។

នៅក្នុងពិធីបុណ្យគម្រប់៧ថ្ងៃថ្ងៃនេះ គឺមានវត្តមានសម្តេចព្រះរាជាគណះទាំង៩អង្គ ព្រះសង្ឃ ៩៦អង្គ និងវត្តមានមន្រ្តីរាជរដ្ឋាភិបាល សមាជិករដ្ឋសភា និងវត្តមានបងប្អូនប្រជាពលរដ្ឋដែលគោរពស្រឡាញ់ក្រុមគ្រួសារសម្តេចទាំងទ្វេបាននិមន្តនិងអញ្ជើញចូលរួមយ៉ាងច្រើនកុះករដើម្បីឧទ្ទិសបញ្ញកុសលជូនដល់វិញ្ញាណក្ខន្ធលោកយាយ អ្នកឧកញ៉ាព្រឹទ្ធមហា ឧបា សិកា ធម្មញ្ញាណ វិវឌ្ឍនា ប៊ុន ស៊ាង លី ដែលបានទទួលមរណភាពទៅហើយបានទៅដល់ទីបរមសុខ។ នៅក្នុងពិធីសាសនានេះ គឺមានការប្រគេនយាគូ និង វេរភត្តាហារប្រគេនដល់ព្រះសង្ឃ រួមទាំងពិធីបង្សុកូល ដារឆ្លង និងនិមន្តព្រះសង្ឃគោចរបិណ្ឌបាត្រចំនួន ៩៦អង្គ ដែលជាកិច្ចបង្ហើយបុណ្យ។

ជាថ្មីម្តងទៀត សូមអរគុណដល់បងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសទាំងអស់ ដែលបានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសម្តេចតេជោនាយករដ្ឋមន្រ្តី។

សូមវិញ្ញាណក្ខន្ធលោកយាយ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្ម ញ្ញាណ វិវឌ្ឍនា ន ស៊ាងលី បានទៅចាប់បដិសន្ធិក្នុងឋានបរមសុខ​ ហើយក៏សូមឧទ្ទិសបុណ្យកុសលនេះជូនដល់បងប្អូនជនរួមជាតិទាំងអស់ជួបតែសេចក្តីសុខសេចក្តីចម្រើន និងពរ៥ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លាងឃ្លាតឡើយ៕