Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
អភិបាលរាជធានីភ្នំពេញ ទទួលសម្ភារការពារជំងឺ COVID-19 ពីអង្គការការីតាស និងបន្តចែកដល់ខណ្ឌទាំង១៤ អំពាវនាវឲ្យពលរដ្ឋបង្កើនការថែរក្សាសុខភាព

ព័ត៌មាន

អភិបាលរាជធានីភ្នំពេញ ទទួលសម្ភារការពារជំងឺ COVID-19 ពីអង្គការការីតាស និងបន្តចែកដល់ខណ្ឌទាំង១៤ អំពាវនាវឲ្យពលរដ្ឋបង្កើនការថែរក្សាសុខភាព

By NCN Daily

May 13, 2020

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បន្តឲ្យពលរដ្ឋបង្កើនការថែរក្សាសុខភាពតាមគោលការណ៍របស់ក្រសួងសុខាភិបាល បើទោះបីនៅសល់អ្នកជំងឺ COVID-19 តែម្នាក់ក៏ដោយ ដើម្បីការពារការចម្លងថ្មីនៃជំងឺ COVID-19 ពីមនុស្សមា្នក់ទៅមនុស្សម្នាក់ទៀត ឬទៅសហគមន៍។

ឯកឧត្តម ឃួង ស្រេង បានថ្លែងដូច្នេះក្នុងឱកាសទទួលសំភារសម្រាប់ប្រយុទ្ធប្រឆាំងមេរោគ COVID-19 ជាច្រើនពីអង្គការការីតាសកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ សម្រាប់បែងចែកទៅតាមសង្កាត់ និងមូលដ្ឋាន ដើម្បីបង្កើនការប្រយុទ្ធប្រឆំាងជំងឺ COVID-19។