បុរសចំនាស់ វយ័៥៨ឆ្នាំ ចាប់រំលោភកូនស្រីបង្កើត អាយុទើបតែ៩ឆ្នាំ ត្រូវសមត្ថកិច្ចចាប់ចាត់ការតាមច្បាប់

0
547

បាត់ដំបង៖ ក្រោយទទួលបានព័ត៍មានពីប្រជាពលរដ្ឋកម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានចុះឃាត់ខ្លួនបុរសជាជនសង្សយ័ចាត់ការតាមច្បាប់។

ជនសង្ស័យជាឪពុកបង្កើតឈ្មោះ សូ ពន្លឺ ហៅ (ក្រត) ភេទប្រុស អាយុ ៥៨ឆ្នាំ មានទីលំនៅខេត្តបាត់ដំបង។

សមត្ថកិច្ចថា ជនសង្ស័យ បានធ្វើសកម្មភាពចាប់រំលោភកូនស្រីខ្លួនឯងឈ្មោះ ស ផ ភេទស្រី អាយុ ៩ឆ្នាំ រហូតបានសម្រេច។ យោងតាមរបាយការណ៍សមត្ថកិច្ច កម្លាំងនគរបាល នៃអធិការដ្ឋានស្រុកសំពៅលូន ក្រោយពេលទទួលព័ត៌មានបានភ្លាម នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១០ និង៣០នាទី លោកវរ:សេនីយ៍ឯក ពេជ្រ សារ៉ែន អធិការរដ្ឋាននគរបាលស្រុកសំពៅលូន បានចាត់កម្លាំងជំនាញ ដឹកនាំដោយលោកវរសេនីយ៍ទោ លី រ៉ុម ផ្នែកព្រហ្មទណ្ឌ បានសហការជាមួយ កម្លាំងប៉ុស្ត៍នគរបាលរដ្ឋបាល សន្តិភាព ធ្វើការចុះស្រាវជ្រាវស៊ើបអង្កេតករណីនេះ និងបាននាំខ្លួនជនសង្ស័យជាឪពុកឈ្មោះ សូ ពន្លឺ ហៅ (ក្រត) មកសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here