ខឹងខុសខឹងខាត!!! ព្រោះតែខឹងប្តី ស្ត្រីជាម្តាយបានយកថ្នាំបំពុលដាក់លាយជាមួយបាយឲ្យកូនតូចៗ២នាក់ហូបពុលស្លាប់

0
405

ខេត្តកំពត៖ ស្រ្តីម្នាក់ព្រោះតែខឹងប្តី យកថ្នាំបំពុលដាក់លាយជាមួយបាយឲ្យកូនតូចៗ២នាក់ហូប ហើយខ្លូនក៍បានហូបតាមក្រោយប៉ងធ្វើអត្តឃាតសំលាប់ខ្លួន តែមិនបានសំរេចត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តតាកែវទាន់ពេល ចំណែកកូនទាំង២នាក់ត្រូវបានស្លាប់នៅតាមផ្លូវ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៩ៈ៣០នាទីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិត្រពាំងខ្វា ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។

ភ្លាមនោះសមត្ថកិច្ច ក៍បានចុះដល់កន្លែងកើតហេតុ ហើយបានសាកសួរទៅម្ចាស់ផ្ទះសំណាក់ ម្ចាស់ផ្ទះសំណាក់ក៏បានប្រាប់សមត្ថកិច្ចថា មានស្រីម្នាក់ និងកូន២នាក់ មកស្នាក់នៅចំនួន២ថ្ងៃហើយ ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមករានេះ ហើយរឿងគាត់ខឹងប្តីក៍គាត់មិនបានដឹងដែរ គាប់ជួនប្តីជនរងគ្រោះ និងជាឪពុកក្មេងៗ ក៏បានមកដល់កន្លែងកើតហេតុដែរ ហើយក៏ដឹកប្រពន្ធ និងកូនៗ ទៅសង្រោះនៅមន្ទីរពេទ្យ ខេត្តតាកែវ តែអកុសល្យ ពេលដឹកទៅដល់ពាក់កណ្តាលផ្លូវ កូន២នាក់ បានដាច់ខ្យល់ស្លាប់តែម្តង នៅតែម្តាយកំពុងតែជួយសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យខេត្តតាកែវ។

 

 

ជនរងគ្រោះ ម្តាយ និងកូនៗដែលបានស្លាប់នោះរួមមាន៖ ទី១ ឈ្មោះ ប៉ាក សុហេង អាយុ២៤ឆ្នាំ (ម្តាយ) ទី២កូនមានឈ្មោះ ហ៊ាល សុវណ្ណាមិ ភេទប្រុស អាយុ១០ឆ្នាំ និងទី៣កូនឈ្មោះ ហ៊ាល ក្តាន់ ភេទប្រុស អាយុ៦ឆ្នាំ ទាំងអស់គ្នាមានទីលំនៅ ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ៕

បន្ទាប់ពីបានសាកសួរជនរងគ្រោះក្រោយមកស្ត្រីជាម្តាយបន្តរសំរាកព្យាបាលនៅមន្ទីពេទ្យ ចំណែកកូនៗបានប្រគល់អោយទៅក្រុមគ្រួសារជនរងគ្រោះធ្វើបុណ្យតាមប្រពៃណី។

 

ប្រភព៖ FB

LEAVE A REPLY

Please enter your comment!
Please enter your name here