មិនធម្មតាប្លន់និងលួចជិត ១០ដង តែសមត្ថកិច្ចនៅតែក្របួចបាន

0
338

ខេត្តត្បូងឃ្មុំ ៖ នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋានគរបាលខេត្តត្បូងឃ្មុំ បានបញ្ជូនមេចោរប្លន់ ០២ នាក់ ដែលមានប្រវត្តិចេញប្លន់ជាច្រើនលើកនៅលើទឹកដីខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ទៅដាក់ពន្ធនាគារ ……..!

នៅថ្ងៃទី ២៩ ខែ មករា គ.ស ២០១៨ សមត្ថកិច្ចជំនាញការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានបញ្ជូនមេចោរប្លន់ ០២ នាក់ ទៅដាក់ពន្ធនាគាខេត្តត្បូងឃ្មុំ ដែលតុលាការបានចេញដីកាផ្តន្ទាទោសតាមនីតិវិធីច្បាប់ មានឈ្មោះ ៖ ១/ឈ្មោះ ហ៊ន់ បូរា ហៅ ប៉ែល ភេទប្រុស អាយុ ២៧ ឆ្នាំ ជាតិ ខ្មែរ រស់នៅភូមិលោ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ , ២/ឈ្មោះ សុខ សាន ភេទប្រុស អាយុ ២៥ ឆ្នាំ រស់នៅភូមិសិរីសុខុម ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលកម្លាំងជំនាញព្រហ្មទ័ណ្ឌកំរិតធ្ងន់ ខេត្តត្បូងឃ្មុំ សហការជាមួយកំលាំងជំនាញរបស់ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ធ្វើការបង្ក្រាប និងឃាត់ខ្លួនបានកាលពីថ្ងៃទី ២៦ ខែមករា គ.ស ២០១៨ បន្ទាប់ពីបានធ្វើសកម្មភាពប្លន់ កាលពីថ្ងៃទី ០៨ ខែ ធ្នូ គ.ស ២០១៨ នៅចំណុចក្នុងឡូត៍កៅស៊ូ ស្ថិតក្នុងភូមិ២៧ ឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ដោយពួកគេទាំង ០២នាក់ រួមនិងបក្សពួកផ្សេងៗទៀតដែលរត់គេចខ្លួនបាត់ ។

ប្រវត្តិរបស់មេចោឈ្មោះ ហ៊ន់ បូរា ហៅ ប៉ែល នេះធ្លាប់បានចេញលួច និងប្លន់ ចាប់តាំងពីឆ្នាំ២០១០ រហូតមកដល់ដើមឆ្នាំ២០១៨ ដែលមានដូចខាងក្រោម ៖
១-បទល្មើសលួច ប្រព្រឹត្តនៅភូមិ ឃុំកំពាន់ ស្រុកមេមត់ ខេត្តកំពង់ចាម កាលពីថ្ងៃទី ៣១ ខែ មករា គ.ស ២០១០ ក្រោយធ្វើសកម្មភាពរួច ។
២-បទល្មើសលួច ប្រព្រឹត្តនៅភូមិត្រពាំងទា ឃុំចក ស្រុកអូរាំងឪ ខេត្តកំពង់ចាម កាលពីថ្ងៃទី ២៥ ខែ កក្កដា គ.ស ២០១២ ក្រោយធ្វើសកម្មភាពរួចត្រូវបានសមត្ថកិច្ចតាមចាប់ខ្លួនបានភ្លាមៗ រួចបញ្ជូនទៅតុលាការខេត្តកំពង់ចាម ក៏បានចេញដីកាដាក់ពន្ធនាគារខេត្តកំពង់ចាម រយៈពេល ០២ ឆ្នាំ ។
៣-បទល្មើសលួចស្ថានទម្ងន់ទោសដោយការប្រើអំពើហឹង្សា ប្រព្រឹត្តនៅភូមិបឹងកេតលិច ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កាលពីថ្ងៃទី ២៩ ខែ មករា គ.ស ២០១៥ (ក្រោយធ្វើសកម្មភាពរួចរត់គេចខ្លួនបាត់) ។
៤-បទល្មើសលួចស្ថានទម្ងន់ទោសដោយការប្រើអំពើហឹង្សា ប្រព្រឹត្តនៅភូមិពង្រ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម កាលពីថ្ងៃទី ២៦ ខែ ឧសភា គ.ស ២០១៦ (ក្រោយធ្វើសកម្មភាពរួចរត់គេចខ្លួនបាត់) ។

បើតាមចម្លើយសារភាពរបស់មេចោរឈ្មោះ ហ៊ន់ បូរា ហៅ ប៉ែល ថាខ្លួនធ្លាប់បានធ្វើសកម្មភាពលួច និងប្លន់ ចំនួន ០៦ លើកផ្សេងៗទៀត គឺលួចម៉ូតូ នៅក្រុងសួងចំនួន ០៣ លើក , លួចម៉ូតូ នៅស្រុកត្បូងឃ្មុំចំនួន ០២ លើក និងលើកចុងក្រោយប្លន់ នៅស្រុកអូរាំងឪ ០១ លើក ។ ហើយធ្លាប់ជាប់ពន្ធនាគាររយៈពេល ៥ ខែកន្លះ (គិតចាប់ពីខែ១០ ឆ្នាំ២០០៩ ដល់ខែកុម្ភៈឆ្នាំ២០១០) ដែលបានប្រព្រឹត្តបទល្មើសប្លន់ នៅស្រុកមេមត់ កាលពីឆ្នាំ ២០០៩ និងធ្លាប់មានអាវុធខ្លី K54 ០១ ដើម បានប្រើប្រាស់ធ្វើសកម្មភាពប្លន់ កាលពីថ្ងៃទី ០៣ ខែវិច្ឆិកា គ.ស២០១៦ នៅភូមិត្រសិត ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

អ្វីដែលធ្វើអោយសមត្ថកិច្ចយើងទទួលជោគជ័យ និងបានជាបទពិសោធន៍សំរាប់ប្រើប្រាស់ជាវិធានការក្នុងការអនុវត្តបង្ក្រាបរាល់បទល្មើសដែលកើតមានឡើងលើកក្រោយៗទៀតនោះ គឺលោកឧត្តមសេនីយ៍ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានប្រើប្រាស់នូវវិធានការបែបចំហរផង សម្ងាត់ផង ដោយប្រកាសបើកចំហរលើទំព័រហ្វេសផេក (FB Page) ។ ហើយអ្វីដែលបានសន្យាកាលពីថ្ងៃមុននោះ គឺជូននូវប្រាក់រង្វាន់លើកទឹកចិត្ត និងរក្សាការងារសម្ងាត់ដល់ពលរដ្ឋដែលបានផ្តល់ព័ត៌មានអំពីកន្លែងលាក់ខ្លួនរបស់មេចោរប្លន់ ហ៊ន់ បូរា ហៅប៉ែល រហូតឈានដល់ការចាប់ខ្លួនបាននេះ ៕

អត្ថបទ ៖ កូនដំរីស្រុក

LEAVE A REPLY

Please enter your comment!
Please enter your name here