ស្ទីលចោរសម័យថ្មី ! ដាក់ពាក្យធ្វើថៃកុងឡាន បោកយកឡានទំនើប Lexus 570

0
301

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចរថយន្តស៊េរីទំនើប៥៧០ ពណ៌ស កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ត្រូវបានសមត្ថកិច្ច ការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបានកាលពីថ្ងៃ២៧ ខែមករា ឆ្នាំ២០១៨ និងបញ្ជូនទៅកាន់តុលាការ កាលពីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ នេះ។

តាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា ៖ ជនសង្ស័យឈ្មោះ អ៊ុក ចាន់ដារ៉ា ហើយកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ជនរងគ្រោះត្រូវបានតៃកុង ដែលស៊ីឈ្នួលបើកឡានឲ្យ លួចយករថយន្តមួយគ្រឿងម៉ាកឡិចស៊ីស៥៧០ ហើយគេចខ្លួនបាត់ នៅចំណុចហាងកាហ្វេ ផ្លូវ៣៣៧ ខណ្ឌទួលគោក។ លុះនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ក្រោយពេលទទួលពាក្យ បណ្តឹង កម្លាំងជំនាញនៃកងរាជអាវុធហត្ថ បានធ្វើការស្រាវជ្រាវរហូតរកឃើញរថយន្ដខាងលើ និងឃាត់ខ្លួនជនដៃដល់បាននៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ៧យប់ នៅម្ដុំផ្សារកណ្ដាល ខណ្ឌដូនពេញ ។

ជនសង្ស័យសារភាពថា ដំបូងរូបគេដើរដាក់ CV តាមក្រុមហ៊ុននិងអ្នកមានមួយចំនួន ដើម្បីសុំបម្រើការងារជាអ្នកបើករថយន្ត នៅពេលណាមានឱកាស ទើបលួចយករថយន្ត គេចខ្លួនតែម្តង៕

ដោយ ៖ Sing Ly

LEAVE A REPLY

Please enter your comment!
Please enter your name here