នារសៀលថ្ងៃទី២៦មករា២០១៨ ក្រោមការចង្អុលបញ្ជារបស់លោកឩទោ បែន រត្ន័ ស្នងការនគរបាលខេត្តត្បូងឃ្មុំតាមវិធានសម្ងាត់ផងចំហរផង និងមានការដឹកនាំប្រតិបត្តិការផ្ទាល់ពីលោកឩត្រី ប្រាក់ ប៑ុនណុន ស្នងការរងទទូលផែនព្រហ្មទណ្ឌ លោកវទោ ចក់ សុខកៅ នាយការិព្រហ្មទណ្ឌកំរឹតធ្ងន់និងសហការីជំនាញៗរបស់គាត់ បានតាមប្រមាញ់និងចាប់បានជនសង្ស័យនិងចាប់បានជននេះនារសៀលថ្ងៃទី២៦មករា២០១៨ ខណៈគេកំពុងសំងំគេចខ្លួននៅភូមិ អូរអាមឃុំស្រែខ្ទុម
ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ ជនសង្ស័យត្រូវបានឃាតខ្លួននោះមាន ឈ្មោះ ហ៑ន បូរ៉ា ហៅ (ប៉ែល) បន្ទាប់ពីធ្វើសកម្មភាពម្តងហើយម្តងទៀតនៅខេត្តកំពង់ចាមតាំងពីឆ្នាំ២០១១ ២០១៣ ២០១៤ ២០១៥ ២០១៦ ហើយភាពព្រហើនរបស់គេបានជំរុញ គេមកធ្វើសកម្មភាពលើកចុងក្រោយដោយប្លន់ម៉ូតូកាលពីថ្ងៃ០៨ ខែ ធ្នូ ឆ្នាំ ២០១៧ នៅ ឃុំ ប្រធាតុស្រុកអូរាំងឳ ខេត្តត្បូងឃ្មុំនាពេលថ្មីៗនេះ។
ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំក៍បាន សូមគោរពថ្លែងអំណរគុណ ចំពោះពលរដ្ឋល្អដែលបានរាយការពីគោលដៅលាក់ខ្លួនរបស់ជននេះ និង ជូនរង្វាន់ដូចអ្វីដែលលោកបានសន្យាគ្រាមុន
*ពិសេសក៏សូមថ្លែងអំណរគុណ លោកស្នងការនគរបាលខេត្តមណ្ឌលគិរី លោកអធិការស្រុកកែវសីមារ និងសហការីដ៏សកម្មរបស់គាត់ ដែលបានជួយសហការចាប់ជននេះដូចលទ្ធផលដែលបានជម្រាបជូនខាងលើ…។
ជនសង្ស័យត្រូវបានស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ យកទៅសាកសួរដើម្បីបន្តចាត់ការតាមនីតិវិធី ។
ប្រភព៖ អធិការដ្ឋាន នគរបាល ខេត្ត ត្បូងឃ្មុំ