ការងារមិនធ្វើ បែកគំនិតធ្វើសង្ឃក្លែងក្លាយដើរបិណ្ឌបាត ត្រូវសមត្ថកិច្ចចាប់ខ្លួន

0
1276

សៀមរាប ៖ ព្រឹកថ្ងៃពុធ ៩ រោច ខែបុស្ស ឆ្នាំរកា នព្វស័កពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ០៩ : ៣០នាទី ព្រឹកសមត្ថកិច្ចមគរបាលឃាត់ខ្លួនមនុស្ស ១៩នាក់ ដែលក្លែងបន្លំជាសង្ឃធ្វើសកម្មភាពដើរបិណ្ឌបាត្រតាមទីផ្សារទីសាធារណះ និងស្នាក់នៅតាមផ្ទះសំណាក់ក្នុងក្រុងសៀមរាប បែបអាណាធិបតេយ្យ និងកុមារមួយនាក់ជា(កូនសិស្សលោក)

លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលផែនសន្តិសុខ បានឲ្យដឹងថាលោកបានដឹកនាំកម្លាំងនគរបាលកណ្ដាលសន្តិសុខ ដោយមានការចូលរួមសហការពីកម្លាំងផ្នែកសន្តិសុខក្រុង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គោកចកនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានចុះប្រមូលជនសង្ស័យ ដែលធ្វើសកម្មភាពក្លែងបន្លំជាសង្ឃ ដើរបិណ្ឌបាតតាមទីផ្សារទីសាធារណះ និងដេកស្នាក់នៅតាមផ្ទះសំណាក់ក្នុងក្រុងសៀមរាបបែបអាណាធិបតេយ្យចំនួន ១៩នាក់ និងកុមារម្នាក់ជាកូនសិស្សលោក។


ជនសង្ស័យដែលបានឃាត់ខ្លួនទាំងនោះ មានស្រុកកំណើតនៅខេត្តព្រៃវែង ខេត្តព្រះវិហារ ខេត្តតាកែវ ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្តកោះកុង ខេត្តកែប ខេត្តព្រះសីហនុ ខេត្តឧត្តរមានជ័យ និងខេត្តកំពត។
លោកឧត្តមសេនីយ៍ត្រី ហួត សុធី បានបញ្ជាក់ថា បន្ទាប់ពីអនុគុណ និងធម្មការក្រុងខេត្តសៀមរាប ធ្វើការបកស្បង់ជីវរហើយ បានប្រគល់ឲ្យសមត្ថកិច្ចនគរបាលយើង កម្លាំងជំនាញយេីង បានធ្វើការសាកសួរ និងពិនិត្យទឹកនោមរកសារធាតុញៀនលទ្ធផលវិជ្ជមាន ១៧នាក់ បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ដេីម្បីបន្តនីតិវិធី និងកុមារម្នាក់បញ្ជូនទៅឲ្យអង្គការផងដែរ។

ដោយ ៖ Sing Ly
ប្រភព ៖ ស្នងការដ្ធាននគរបាលខេត្តសៀមរាប

LEAVE A REPLY

Please enter your comment!
Please enter your name here