ប្រទេសចិនបានកោតសរសើរដល់ “ការអត់ធ្មត់របស់ប៉ាគីស្ថាន” និងមានឆន្ទៈនិយាយជាមួយឥណ្ឌា ដើម្បីបន្ធូរបន្ថយភាពតានតឹង រវាងប្រទេសទាំងពីរបន្ទាប់ពី ការបំផ្ទុះគ្រាប់បែកស្លាប់នៅក្នុងតំបន់កាស្មៀរកាលពីខែមុន។
ប្រទេសប៉ាគីស្ថានកំពុងប្រឈមនឹងសម្ពាធពីមហាអំណាចសកលលោក ដើម្បីប្រឆាំងនឹងក្រុម ដែលធ្វើការវាយប្រហារ នៅឥណ្ឌារួមទាំង Jaish-e-Mohammed (JeM) ដែលបានទទួលខុសត្រូវចំពោះការវាយប្រហារថ្ងៃទី ១៤ ខែកុម្ភៈដែលបានសម្លាប់ ប៉ូលិសយោធាយ៉ាងតិច៤០ នាក់។
ឧបទ្ទវហេតុនេះ បាននាំឱ្យមានជម្លោះដ៏ធ្ងន់ធ្ងរបំផុតរវាងប្រទេសជិតខាងទាំងពីរ ដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរ ជាមួយការវាយប្រហារតាមដែនអាកាសនៅតំបន់ស្មៀរ។
យោងតាមមន្ត្រីការបរទេសចិនលោក Kong Xuanyou បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីអ៊ីរ៉ង់ លោកអគ្គមេបញ្ជាការកងទ័ពលោក Qamar Javed Bajwa និងរដ្ឋមន្ត្រីក្រសួងការបរទេស Shah Mehmood Qureshi កាលពីថ្ងៃព្រហស្បតិ៍ថាក្រុងប៉េកាំងនិងអ៊ីស្លាមបាដជាដៃគូយុទ្ធសាស្រ្តដ៏សំខាន់ ហើយពួកគេតែងតែគាំទ្រគ្នាទៅវិញទៅមកផងដែរ។
ប្រទេសចិនអំពាវនាវឱ្យប៉ាគីស្ថាននិងឥណ្ឌា បញ្ឈប់ការចាត់វិធានការដែលធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរ បង្ហាញភាពសុឆន្ទៈនិងភាពបត់បែនបើកការចរចាឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាននិងធ្វើការរួមគ្នា ដើម្បីរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់៕ចាន់ រី
ប្រភព៖ ដើមរាំង-Dermrang