(ប្រទេសចិន) កាលពីថ្ងៃពុធម្សិលមិញ រដ្ឋធានីប៉េកាំងរបស់ប្រទេសចិន ត្រូវបានគ្របដណ្ដប់ដោយផ្សែងអព្ទយ៉ាងក្រាស់ ខណៈពេលដែលមានការប្រកាសអាសន្នពីការបំពុលបរិកាសយ៉ាងធ្ងន់នោះ។
ការិយាល័យឆ្លើយតបអាសន្នការបំពុលបរិយាកាសក្រុងប៉េកាំង បានចេញនូវការប្រកាសអាសន្នកម្រិតទាប ជាលើកដំបូងនៅក្នុងរដូវរងានេះថា កម្រិតគុណភាពខ្យល់ (AQI) បន្តកើនឡើងដល់ ២០០ ក្នុងរយៈពេល២ថ្ងៃទៀត។
ប៉ុន្តែគិតត្រឹមថ្ងៃត្រង់ម្សិលមិញ មជ្ឈមណ្ឌលតាមដានការការពារបរិស្ថានក្រុងប៉េកាំង បានរាយការណ៍ពីកម្រិតមធ្យមនៃគុណភាពខ្យល់ បានកើនឡើងដល់ ៣១១ គឺជាកម្រិតមួយប្រកបដោយគ្រោះថ្នាក់ខ្លាំង៕ Apsara