(អន្តរជាតិ) នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ ( Benjamin Nayanyahu ) បាននិយាយ ពីថ្ងៃអាទិត្យនេះថា ប្រទេសរបស់លោកបានតាំងចិត្ត ការពារបណ្តាប្រទេសជាសត្រូវមិនឱ្យទទួលបានគ្រឿងសព្វាវុធដែលច្បាស់លាស់ ។
លោកបាននិយាយនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍មួយថា អ៊ីស្រាអែលកំពុងធ្ចើការងារ យ៉ាងខ្ជាប់ខ្ជួន ដើម្បីរារាំងសត្រូវរបស់យើង មិនឱ្យបំពាក់ខ្លួនឯងបានជាមួយគ្រឿងសព្វាវុធទំនើប ។
លោកបាននិយាយបន្ថែមថា ខ្សែបន្ទាត់ក្រហមរបស់យើង គឺខ្លាំងដែលមិនធ្លាប់មានពីមុនមក ហើយការ តាំងចិត្តរបស់យើងដើម្បីពង្រឹងនូវខ្សែបន្ទាត់ក្រហមនេះ គឺខ្លាំងជាងដែលមិនធ្លាប់មានពីមុនមក ។ ការកត់សម្គាល់របស់លោកធ្វើឡើងបន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែលទៅលើ ព្រលានយន្តហោះទីក្រុងដាម៉ាស់ រដ្ឋធានីប្រទេសស៊ីរី កាលពីយប់ថ្ងៃសៅរ៍ដែលគេរាយការណ៍ថា បានវាយ ប្រហារយន្តហោះអ៊ីរ៉ង់មួយគ្រឿង ដែលដឹកគ្រឿងសព្វាវុធ សម្រាប់កងកម្លាំងអ៊ីរ៉ង់ស្និទ្ធប្រធានាធិបតីលោក បាសារ-អាល់-អាសាដ ក្នុងប្រទេសស៊ីរី ។
ប្រទេសអ៊ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយជាផ្លូវការ ស្តីពីការវាយប្រហារនេះ ឬបញ្ជាក់អះអាងពី ការចូលរួមរបស់ខ្លួននោះឡើយ ។ អ៊ីស្រាអែលចាត់ទុកអ៊ីរ៉ង់ថា ជាការគំរាមកំហែងយ៉ាងសំខាន់មួយ ព្រមទាំងបានធ្វើការវាយប្រហារពី អាកាសរាប់សឹបលើកទៅលើគោលដៅអ៊ីរ៉ង់ ហើយនឹងក្បួនរថយន្តដឹកគ្រឿងសព្វវុធនៅក្នុងប្រទេសស៊ីរី ក្នុងប៉ុន្មានឆ្នាំកន្លងទៅនេះ ៕ប្រភពAKP