សមយុទ្ធយោធារុស្ស៊ីបង្ហាញពីការពង្រីកចំណងទាក់ទងកងទ័ពចិន

0
311

(អន្តរជាតិ) អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌ្មីទ្រី ប៉េស្កូវ បាននិយាយពីថ្ងៃអង្គារថា ការប្រកាសរបស់ ប្រទេសចិនដែលថា ខ្លួននឹងចូលរួមនៅក្នុងសមយុទ្ធយោធា Vostok-2018 ( East- 2018 ) របស់ប្រទេសរុស្ស៊ីនោះនឹងបង្ហាញឱ្យឃើញពីការពង្រីកកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ ក្នុងក្រុមវិស័យទាំងអស់ ។

Vostok-2018 ដែលត្រូវធ្វើចាប់ពីថ្ងៃទី១១ ដល់ ១៥ ខែកញ្ញានឹងចូលរួមដោយកងទ័ពជិត ៣០០.០០០ នាក់ , រថយន្តយោធាប្រហែល៣៦.០០០ គ្រឿងនឹងយន្តហោះជាង ១.០០០ គ្រឿង មកពីសង្កាត់យោធា ភាគខាងកើត និងកណ្តាលរបស់រុស្ស៊ី ព្រមទាំងកងនាវាភាគខាងជើង ។

ក្រសួងការពារប្រទេសចិនបានប្រកាសកាលពីសប្តាហ៍កន្លងទៅថា ចិននឹងបញ្ជូនកងទ័ពប្រហែល ៣.២០០នាក់ ព្រមជាមួយគ្រឿងសព្វាវុធជាង៩០០ គ្រឿង ហើយនឹងយន្តហោះមានកង្ហាល់និង ឧទ្ធម្ភាគ ចក្រ៣០គ្រឿងទៅចូលរួមនៅក្នុងការវាយប្រហារបាញ់គ្រាប់ពិត ព្រមទាំងការហ្វឹកហាត់ប្រឆាំងនឹងការវាយ ប្រហារ ។

កងយោធារបស់ប្រទេសទាំងពីរ នឹងធ្វើសមយុទ្ធរួមនៅឯកន្លែងហ្វឹកហាត់ Tsugol ក្នុងតំបន់ Trans-Baikal របស់ប្រទេសរុស្ស៊ី ចាប់ពីថ្ងៃទី១១ ដល់ ១៥ ខែកញ្ញា ខាងមុខ នេះ ៕ប្រភពAKP

LEAVE A REPLY

Please enter your comment!
Please enter your name here