(អន្តរជាតិ) តាមការបង្ហោះតាម Twitter របស់គាត់រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បានធ្វើឡើង កាលពីថ្ងៃអាទិត្យនៅពេលដែល នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសថា លោកបានកោះហៅក្រុមមន្ត្រី សន្តិសុខជាតិ ដើម្បីពិភាក្សាអំពីបទឈប់បាញ់គ្នាមួយ ដែលសម្របសម្រួលរវាង អេហ្ស៊ីបនិក្រុមងហាម៉ាស។
លោក Avigdor Lieberman បានសរសររនៅលើបណ្តាញសង្គម Twitter ថា: “យើងកំពុងបន្តការងារកសាងរបាំងការពារ ទាំងនីៅលើដីនិងលើសមុទ្រជុំវិញតំបន់ហ្គាហ្សា ដែលនឹងឱ្យក្រុមហាម៉ាស់មិនអាចបន្តការវាយប្រហារបស់ខ្លួនមកលើប្រទេសអ៊ីស្រាអែល ដូចសពថ្ងៃនេះឡើយ” ។
សូមជំរាបថា ស្ថិតក្នុងផ្នែកមួយនៃការចរចា មេដឹកនាំហាម៉ាសដែលបាននិរទេសខ្លួនជាច្រើនកំពុងស្ថិតនៅក្នុងតំបន់ហ្គាហ្សាដើម្បីធ្វើការចរចា។
អ៊ីស្រាអែលនិងហាម៉ាសបានប្រឈមមុខដាក់គ្នាក្នុងជម្លោះដ៏ធ្ងន់ធ្ងរនាពេលថ្មី ៗ នេះនៅពេលដែលអំពើហិង្សានៅតាមព្រំដែនជាច្រើនខែបានកើនឡើង៕ប្រភពCNC