លោក Donald Trump បានយល់ព្រមជួបជាមួយមេដឹកនាំអ៊ីរ៉ង់ដោយមិនមានល័ក្ខខ័ណ្ឌជាមុន ហើយបានបញ្ជាក់ ពេលវេលានៃជំនួបធ្វើឡើងពេលណាក៏បានតាមការចង់បានរបស់អ៊ីរ៉ង់។
លោកប្រធានាធិបតីអាមេរិកបានប្រាប់ក្រុមអ្នកយកព័ត៌មាននៅឯសេតវិមានថា “ខ្ញុំនឹងជួបជាមួយមនុស្សគ្រប់គ្នាដែលចង់ជួបខ្ញុំ ហើយ ខ្ញុំជឿថានឹងមានកិច្ចប្រជុំនោះកើតឡើង ។
សញ្ញានៃការផ្សះផ្សារបស់លោក Trump ជាមួយមេដឹកនាំអ៊ីរ៉ង់ បានកើតឡើងបន្ទាប់ពី លោកត្រាំនិងប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani បានកើតតមាន អរិភាពជាមួយគ្នា កាលពីដើមខែកន្លងទៅនេះ។
នៅខែឧសភាសហរដ្ឋអាមេរិកបានដើរចេញពីកិច្ចព្រមព្រៀងមួយដែលបានរារាំងសកម្មភាពនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ជាថ្នូរនឹងការដកទណ្ឌកម្មអន្តរជាតិ។
បើកិច្ចប្រជុំនេះ អាចធ្វើបានទៅនោះ ជំនួបនេះគឺកា្លយជាជាជំនួបលើកទីមួយក្នុងប្រវត្តិសាស្ត្រ ព្រោះថា មេដឹកនាំអាមេរិកនិងអ៊ីរ៉ង បានខកខានជំនួបប្រជុំទ្វេភាគី អស់ជាច្រើនទស្សវតទៅហើយនោះចាប់តាំងពីមុនបដិវត្តន៍អ៊ីរ៉ង់ឆ្នាំ ១៩៧៩ ៕