ក្រុមអ្នកជួយសង្គ្រោះ និងស្វែងរកជនរងគ្រោះដែលបាត់ខ្លួនដោយសារការបាក់ទំនប់វារីអគ្គិសនីនៅអាតាពី ប្រទេសឡាវនោះ កំពុងតែពើបប្រទះ នឹងការលំបាកយ៉ាងខ្លាំង ដោយសារតែស្ថានភាពភូមិសាស្ត្រមិនអំណោយផល ខែនេះជាខែវស្សា គួបផ្សំនឹងតំបន់ភ្នំជាលក្ខណៈ ដូចអន្ទង់អាំង បត់បែនឡើងចុះមិនទៀងទាត់។
រហូតមកដល់ពេលនេះ គេស្រង់បានសពជនរងគ្រោះបន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកស្លាប់ទាំងមុន ទាំងក្រោយ កើនដល់២៦នាក់។ ហេតុការណ៍ បាក់ទំនប់នេះធ្វើឲ្យទឹកមិនតិចជាង៥ពាន់លានម៉ែត្រគីបទេ បានហូរធ្លាក់ទៅតំបន់ទំនាប និងជន់លិចភូមិរបស់អ្នកស្រុកចំនួន៧ភូមិ។
គេប៉ាន់ស្មានថាមនុស្សជាង៣ពាន់នាក់ទៀតកំពុងតែរស់នៅហ៊ុមទ័ពដោយទឹកជំនន់ មិនអាចជម្លៀសខ្លួនទៅកន្លែងផ្សេងបានទេ ហើយកំពុងតែ ដង្ហោយហៅសូមជំនួយជាបន្ទាន់ ព្រោះអ្នកខ្លះអត់អាហារជាច្រើនថ្ងៃមកហើយ គិតចាប់ពីល្ងាចថ្ងៃចន្ទមក៕