កុងតឺន័រ ១៧ បានធ្លាក់ចូលក្នុងសមុទ្រ នៅក្នុងខេត្ត Trang ប្រទេសថៃ ដោយសារ…….

0
313

(ប្រទេសថៃ) នៅ​ព្រឹក​ថ្ងៃ​ពុធ​ ទី១១ ខែកក្តដា  មានកប៉ាល់​ដឹកទំនិញ ​១​គ្រឿងដោយផ្ទុកកុងតឺរន័រជាច្រើន ត្រូវបាន​វាយប្រហារ​ដោយ​រលក​ដ៏​ធំៗ បណ្តាល​ឲ្យ​កុងតឺន័រ ទាំងអស់ បាន​ធ្លាក់​ចូលក្នុង​សមុទ្រ នៅក្នុង​ខេត្ត Trang ប្រទេស​ថៃ ។​

កប៉ាល់នោះឈ្មោះ NP Lovegistics 2 បាន​បញ្ជូន​សញ្ញា​ជំនួយ​សង្គ្រោះបន្ទាន់​មួយ ក្រោយពី​មាន​រលក​ធំៗ​វាយប្រហារ និង​បណ្តាល​ឲ្យ​កប៉ាល់​ត្រូវ​រសាត់​នៅក្នុង​សមុទ្រ នៃ​ភាគ​ខាងលិច​កោះ Koh Lao Liang ក្នុងស្រុក Kantang ក្នុង​ខេត្ត Trang ។​ ប៉ូលីស​ជើង​ទឹក បន្ទាប់មក បាន​ណែនាំ​ដល់​ប្រធាន​ក្រុម​នាវា ដើម្បី​នាំយក​វា​ចូល​ចត​នៅ​កំពង់ផែ ស្ថិតក្នុង Tambon Na Klua នៃ​ស្រុក Kantang ដើម្បី​រង់ចាំ​ប្រតិបត្តិ​ការសង្គ្រោះ​ស្រង់​យក​កុងតឺន័រ​ទាំងអស់នោះ​ពី​ក្នុង​ទឹក ។

​ប៉ូលីស​ជើង​ទឹក Trang បា​នប​ញ្ចូ​ន​នាវា​ល្បាត ដើម្បី​សង្គ្រោះ​កប៉ាល់​ដឹកទំនិញ​នោះ បន្ទាប់ពី​បានដឹង​ពី​ហេតុការណ៍​នោះ​នៅ​ថ្ងៃត្រង់ ។

សូមបញ្ជាកដែរថា ប៉ូលីសនៅច្រកព្រំដែន​ខេត្ត Trang នៃប្រទេសថៃ និយាយថា គ្មាន​នរណាម្នាក់​នៅ​លើក​ប៉ាល់​នោះ ទទួលរង​របួស ឬ ស្លាប់ នៅក្នុង​ហេតុការណ៍​នោះ​ទេ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here