មិនធម្មតា ផលិតកម្មផ្សេងៗ កំពុងប្រុងខ្លួន នឹងគ្រោងផលិតជាសាច់រឿង នៃរឿងរ៉ាវក្មេងប្រុសនៃក្រុមបាល់ទាត់ថៃទាង ១៣ រូប ទៅជាខ្សែភាពយន្ត

0
393

រឿងរ៉ាវក្មេងប្រុសនៃក្រុមបាល់ទាត់ថៃទាង ១៣ រូប ដែលបានវង្វេងចូលទៅក្នុងរូងភ្នំថាំហ្លួង និងត្រូវជួយសង្គ្រោះមកវិញ បានទាញយកចំណាប់អារម្មណ៍ពីមនុស្សលើពិភពលោក។ ដោយសារហេតុនេះ ខណៈនេះ លោក Machael Scott និង លោក Adam smith ដៃគូផលិតភាពយន្តដ៏ល្បីរបស់ហូលីវូដមួយគឺ Pure Flix បានព្រមព្រៀងគ្នា រៀបចំសាច់រឿងទាំងនេះផលិតទៅជាភាពយន្តមួយ។

លោក Scott ជាអាមេរិក មានភរិយាសញ្ជាតិថៃ តែងត្រលប់មកថៃរាល់ ៣ខែម្តង ក្នុងមួយឆ្នាំ បានឲ្យដឹងថា លោក និងក្រុមការងារ ចាប់ផ្តើមធ្វើការចុះសាកសួរ និងសម្ភាសន៍ផ្ទាល់ចំពោះហេតុការណ៍នៅក្នុងរូងភ្នំ ក៏ដូចជាក្រុមអ្នកជួយសង្គ្រោះ សាច់ញាតិរបស់ក្មេងៗ ជាពិសេសគឺជនជាតិអង់គ្លេស ២ រូប បានរកក្មេងៗ ឃើញតែម្ដង។ លោកបានបញ្ជាក់ថា រឿងរ៉ាវអាថ៌កំបាំងនេះ បូករួមជាមួយនឹងភាពជាវីរបុរសរបស់ក្រុមអ្នកជួយសង្គ្រោះទាំងអស់ នឹងដិតដាមជាប់អារម្មណ៍របស់មហាជន។ ខណៈនេះលោក និងក្រុមការងារ កំពុងញាប់ដៃញាប់ជើងខ្លាំង ដោយលោកបានបញ្ជាក់ថា លោកត្រូវសម្រុកធ្វើឲ្យបានមុនគេ ស្របពេលដែលផលិតកម្មភាពយន្តធំៗ ជាច្រើនក៏កំពុងដណ្តើមឱកាសផលិតរឿងនេះផងដែរ។

ជាមួយគ្នានេះ លោកក៏សង្ឃឹមថា ខ្សែភាពយន្តថ្មីមួយនេះនឹងទទួលបានជោគជ័យខ្ពស់រកចំណូលឲ្យក្រុមហ៊ុន ច្រើនបំផុត ដោយកន្លងទៅភាពយន្តដែលល្បីជាងគេរបស់លោក «God’s Not Dead» ឆ្នាំ ២០១៤ រកចំណូលបានដល់ទៅ ៧០លានដុល្លារ។ គួរបញ្ជាក់ផងដែរ សាច់រឿងរបស់ក្មេងៗ ទាំង ១៣ រូប នឹងត្រូវសម្រុកផលិតជាភាពយន្ត និងត្រៀមចាក់បញ្ចាំងនៅចុងឆ្នាំ ២០១៩នេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here