TOKYO ៖ ភ្លៀងធ្លាក់ខ្លាំងបានបន្តធ្លាក់កាន់តែរីករាលដាលខ្លាំងនៅតាមតំបន់នៃភាគខាងលិចនៃប្រទេសជប៉ុនកាលពីថ្ងៃសៅរ៍។ ដែលបានបណ្ដាលអោយមនុស្ស ២៧ នាក់បានស្លាប់និងជាង ៥០ នាក់បានបាត់ខ្លួនក្នុងការរអិលបាក់ដីនិងទឹកជំនន់បានបំផ្លាញផ្ទះសម្បែងនិងបានបំផ្លាញរថយន្តជាច្រើន។
សមាជិកប្រមាណ ៤៨០០០ នាក់នៃកងកម្លាំងស្វ័យការពារ ប៉ូលីស និង អ្នកពន្លត់អគ្គីភ័យត្រូវបានបញ្ចូនទៅកន្លែងរងគ្រោះដើម្បីស្វែងរកអ្នកដែលជាប់នៅទីទួលសុវត្ថិភាព អ្នករងរបួសឫស្លាប់។ អាជ្ញាធរបាននិយាយថាមនុស្ស ១០ នាក់ត្រូវបានគេអះអាងថាបានស្លាប់នៅក្នុងខេត្ត Hiroshima ហើយមនុស្សដែលក្រៅពីនោះត្រូវបានស្លាប់នៅ Osaka, Shiga, Hyogo, Okayama, និងខេត្ត Ehime។
លោក Yoshihide Suga បាននិយាយថារដ្ឋាភិបាលបានបង្កើតអង្គភាពទំនាក់ទំនងមួយនៅក្នុងមជ្ឈមណ្ឌលគ្រប់គ្រងវិបត្តិនៃការិយាល័យរបស់នាយករដ្ឋមន្រ្តីដើម្បីប្រមូលព័ត៍មាន។ លោកបានបន្ថែមថាសំណើជួយសង្រ្គោះជាង ១០០ ត្រូវបានទទួលរហូតមកដល់ពេលនេះ។ ចាប់តាំងពីព្យុះបានចាប់ផ្ដើមកាលពីថ្ងៃព្រហស្បតិ៍មក ទីភ្នាក់ងារឧតុនិយមជប៉ុនបានព្យាការណ៍ពីចំនួនទឺកភ្លៀងរហូតដល់ថ្ងៃអាទិត្យដោយព្រមានអំពីទឹកជំនន់ ការបាក់ដី និងរន្ទះបាញ់។
ប្រែសម្រួល ៖ RathDy