(អន្តរជាតិ) ក្រុមមន្ត្រីបាននិយាយថារថយន្តដឹកប្រេងមួយគ្រឿងបានផ្ទុះឡើង ក្នុងអំឡុងពេលចរាចរណ៍កំពុងមមាញឹកកាលពីថ្ងៃព្រហស្បតិ៍ដោយធ្វើអោយរថយន្តឆាបឆេះនិងបានសម្លាប់មនុស្សយ៉ាងហោចណាស់ 9 នាក់និងរងរបួសយ៉ាងហោចណាស់ 5 នាក់។
ការផ្ទុះរថយន្ដដឹកប្រេងដែលបណ្តាលឲ្យឡានដឹកអ្នកដំណើរ ហើយបានឆេះនៅលើស្ពាន ប្រហែលម៉ោង 5 ល្ងាច នៅលើផ្លូវលំ Lagos Ibadan ដែលជាផ្លូវមួយដែលត្រូវបានប្រើដោយអ្នកធ្វើដំណើរដែលរស់នៅជាយក្រុង។
មន្ត្រីរដ្ឋាភិបាលម្នាក់បានប្រាប់ទូរទស្សន៍ CNN ថាចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើងខណៈដែលរថយន្ត 54 គ្រឿងត្រូវបានដុត ។ ក្រុមឆ្លើយតបកំពុងព្យាយាមសង្គ្រោះមនុស្សដែលជាប់នៅក្នុងអគ្គីភ័យ។
លោក Adesina Tiamiyu ប្រធានទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋក្រុង Lagos បានប្រាប់ទូរទស្សន៍ CNN ថា “យើងនៅតែប្រយុទ្ធនឹងអគ្គីភ័យនេះហើយក្រុមជួយសង្គ្រោះកំពុងព្យាយាមចូលទៅកាន់ស្ពាន ដើម្បីសង្គ្រោះមនុស្សដែលជាប់នៅក្នុងអគ្គីភ័យ៕