ថៃ ៖ ប៉ូលីសបានឃាត់ខ្លួនអ្នកលេងល្បែងស៊ីសងភ្នាល់បាល់ប្រមាណជា ៣០០០ នាក់នៅទូទាំងប្រទេសក្នុងរយះពេលបួនថ្ងៃចាប់តាំងពីព្រឹត្តិការណ៏ប្រកួតបាល់ទាត់ពិភពលោក (FIFA World Cup) បានចាប់ផ្ដើម។ នេះបើយោងតាមអាជ្ញាធរអនុវត្តច្បាប់បានអោយដឹងថាស្ថាប័នហិរញ្ញវត្ថុនិងប្រព័ន្ធប្រតិបត្តិការទូរស័ព្ទក៏បានរួមចំណែកក្នុងការបិទល្បែងភ្នាល់បាល់តាមអ៊ីនធឺណែតនេះផងដែរ។
លោក Chalermkiat Srivorakhan ស្នងការប៉ូលីសជាតិបាននិយាយកាលពីថ្ងៃចន្ទនេះថានៅក្នុងថ្ងៃនេះមានការចាប់ខ្លួនប្រមាណជា ២៥០ នាក់ក្នុងចំណោមការចាប់ខ្លួនចំនួន ៣០០០ នាក់នៅបាងកកនិងតាមបណ្ដាខេត្តជាប់គ្នា។
លោកក៏បានបន្តទៀតថាមិនមានប្រជាជនវ័យក្មេងដែលត្រូវបានចាប់ខ្លួនទេហើយប៉ូលីសក៏មិនទាន់ទទួលបានដំណឹងណាមួយពីឧក្រិដ្ឋកម្មដែលទាក់ទងនឹងការខាតបង់ពីការលេងល្បែងស៊ីសងអំឡុងពេលបួនថ្ងៃនៃព្រឹត្តិការណ៏កន្លងមកនៅឡើយទេ។
គេបានរកឃើញថាមានគេហទំព័រភ្នាល់ល្បែងបាល់ទាត់ជាង ១០០,០០០ ត្រូវបានគេរកឃើញហើយប្រហែល ១០០ គេហទំព័រត្រូវបានធ្វើឡើងដោយប្រជាជនថៃ។ ក្រតិបត្តិការភ្នាល់ល្បែងអនឡាញនេះមានតាំងពីមុនព្រឹត្តិការណ៏នេះចាប់ផ្ដើមទៅទៀតប៉ុន្តែត្រូវបានត្រួតពិនិត្យរួចទៅហើយមុនពេលព្រឹត្តិការណ៏ប្រកួតបាល់ទាត់ចាប់ផ្ដើម ដោយប៉ូលីសទើបប្រមូលភស្តុតាងដើម្បីគាំទ្រដល់ការបញ្ជារបស់តុលាការដើម្បីបិទការប្រតិបត្តិការរបស់ពួកគេ។ ការលេងល្បែងស៊ីសងលើការប្រកួតបាល់ទាត់ពិភពលោកមានទំហំធំជាងកាលពី ៤ ឆ្នាំមុនដោយសារតែវាមានភាពងាយស្រួលក្នុងការចូលទៅលេងតាមរយះគេហទំព័រដោយទូរស័ព្ទដៃ។
ប៉ូលីសនិងកោះហៅតារាអ៊ីនធឺណែត (Net Idol) ប្រហែល ១០ រូបទៅអោយប៉ូលីសនៅទីក្រុងបាងកកនៅសប្ដាហ៍ក្រោយហើយអាចជាចោទប្រកាន់ពួកគេពីបទការផ្សព្វផ្សាយនិងនាំអោយអ្នកលេងបណ្ដាញសង្គមចូលទៅលេងល្បែងស៊ីសង។ ប៉ូលីលក៏បានប្រមានដល់មាតាបិតាសូមយកចិត្តទុកដាក់ដល់កូនៗរបស់ពួកគាត់អោយជៀសអោយឆ្ងាយពីល្បែងស៊ីសងតាមអ៊ីនធឺណែតព្រោះពួកគេអាចប្រឈមមុខនិងការកាត់ទោសព្រហ្មទណ្ឌលើសពីការចាប់យកទ្រព្យសម្បត្តិរបស់ពួកគេ។
ប្រែសម្រួល ៖ RathDy