នាវាដឹក​ទំនិញ​មួយ​គ្រឿង​លិច​នៅ​ឈុន​ប៊ូរី​តែសំណាង​ល្អ​ដែល​នាវិក​ទាំង​អស់មាន​សុវត្ថិភាព​

0
349

ថៃ ៖ នាវា​ឈ្មោះ​ Pathara Marine 6 បាន​ជាប់​គាំងនៅ​តាម​ផ្លូវ​ទឹក​​នាវា​ដឹក​ទំនិញ​ដែល​មាន​ខ្សែ​ព្រំ​ដែន​ជាប់​នឹង​ទីក្រុង​បាងកក​ ​​នៅ​ឯ​កោះ​ស៊ីចាង​កាល​ពី​យប់​ថ្ងៃ​ពុធ​ដើម្បី​ធ្វើ​ការ​ប្រមូល​ទូ​កុង​តឺ​ន័រ​ប្រហែល​ ៧០ទូ​ដែល​អណ្ដែត​នៅ​ក្នុង​សមុទ្រ​។ ជា​សំណាង​ល្អ​ដែល​សមាជិក​នាវិក​ទាំង​ ៤ នាក់​មាន​សុវត្ថិភាព​។
ក្រុម​មន្រ្តី​បាន​រាយ​ការណ៏​ថា​នាវា​នេះ​បាន​ចាក​ចេញ​ពី​កំពុង​ផែ​ លែមឆាបាំង​ នៅ​ ឈុន​ប៊ូរី​ប្រហែល​ម៉ោង​ ១១ យប់​ថ្ងៃ​ពុធ​សម្រាប់​ជញ្ជូន​ទំនិញ​ទៅ​បាង​កក​។

នៅ​ម៉ោង​ប្រហែល​ ១១ និង​ ៤០ នាទី​ល្ងាច​ក្រុម​មន្រ្តី​នៅ​ស្រុក​ សីុរ៉ាឆា​បាន​រាយការណ៏​ថា​នាវា​នេះ​បាន​ក្រឡាប់​និង​លិច​នៅ​ពេល​ដែល​នា​វា​នេះ​​ឆ្លង​កាត់​កោះ​ស៊ីចាង​។ វាជា​កន្លែង​ដែល​ពេល​នេះ​កំពុង​មាន​ខ្យល់​ផ្លាស់​ប្ដូរ​ទិស​ជា​ញឹកញាប់​និង​មាន​រលក​ដែល​មាន​កំពស់​ខ្ពស់​ៗ​។ ទូកុងតឺន័រ​ទាំង​នោះ​មិន​ទាន់​ត្រូវ​បាន​គេ​យក​ចេញ​អស់​ពី​សមុទ្រ​នៅ​ឡើយ​ទេ​ ហើយ​វា​នៅ​តែ​ជា​គ្រោះ​ថ្នាក់​សំរាប់​ការ​ដឹក​ជញ្ជូន​តាម​តំបន់​នោះ​៕

ប្រែសម្រួល​ ៖ RathDy

LEAVE A REPLY

Please enter your comment!
Please enter your name here