ក្មេងថៃ​អាយុ​ ១៧ ឆ្នាំ​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ ជា​មួយ​នឹង​ថ្នាំ​ញៀន​ជា​ច្រើន​ប្រភេទ​ស្ថិត​ក្នុង​រង្វង់ទឹក​ប្រាក់​សន្ធឹកសន្ធាប់​

0
299

ថៃ ៖​ ក្មេង​ប្រុស​អាយុ​ ១៧ ឆ្នាំ​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​រួម​ជាមួយ​និង​ថ្នាំ​ញៀនជា​ច្រើន​ប្រភេទដូច​ជា​ Methamphetamine ,Crystal meth ,Ecstasy និង​ Ketamine ដែលមាន​តម្លៃ​រហូត​ដល់​ប្រហែល​ជា​ ១០០ លាន​បាត​ ( ៣ ១១២ ០០០ ដុល្លារ​ ) ដែល​បានរឹប​អូស​យក​ពី​ក្នុង​អគារ​ផ្ទះ​ល្វែង​មួយ​កន្លែង​ស្ថិត​ក្នុង​សង្គាត់​ Lat Phrao ក្រុង​បាងកក​កាល​ពី​ថ្ងៃពុធ​ ។ ជនសង្ស័យ​វ័យ​ក្មេង​រូប​នេះ​ត្រូវ​បាន​គេ​ចាប់​ខ្លួន​នៅ​ខាង​ក្រៅ​អគារ Ban Nepphakhun ជាផ្ទះ​ល្វែងមួយ​នៅ​លើ​ផ្លូវ​ Lat Pla Khao ក្នុង​តំបន់​ Chorakhe Bua ប្រហែល​ម៉ោង​ ១០ យប់​ថ្ងៃ​ពុធ​ នេះបើ​តាម​សំដី​លោក​ស្នង​ការ​រង​ Ruechakorn Jorajewut ដែល​បាន​ថ្លែង​ប្រាប់សន្និសីទ​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​សុក្រ​នេះ​។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​មុន​និង​ឈាន​ដល់​​ការ​ចាប់​ខ្លួន​យុវជន​ខាង​លើ​រូប​នេះ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​មាន​ការ​សើុប​អង្គេត​មួយ​បាន​រក​ឃើញ​ថា​មាន​ក្រុម​ជួញ​ដូរ​គ្រឿង​ញៀន​ដ៏​ធំ​មួយ​កំពុង​ប្រតិបត្តិ​ការ​នៅ​ទីក្រុង​បាងកក​ដែល​បាន​ចែក​ចាយ​ថ្នាំ​ញៀន​ដល់​អតិថិជន​របស់​ពួកគេ​នៅ​សង្កាត់​ Chatuchak ,Lat Phrao ,Kannayao ​,Min Buri និង​តំបន់​ក្បែរ​នោះ​ ។ យុវជន​ម្នាក់​នេះ​ត្រូវ​បាន​គេ​តាម​ដាន​អស់​ពេល​ជា​យូរ​មក​​ហើយ​នៅ​ទី​បំផុត​គាត់​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​មុខ​កន្លែង​ស្នាក់​នៅ​របស់​គាត់​រួម​ជា​មួយ​កាបូប​ស្ពាយ​ដែល​មាន​ផ្ទុក​ថ្នាំ​ញៀន​ផងដែរ​ ក្រោយ​ពី​បាន​ធ្វើ​ការ​ឆែក​ឆេក្នុង​បន្ទប់​គេង​របស់​គាត់​រួច​គេ​បាន​រក​ឃើញ​ថា​មាន​ថ្នាំ​ញៀន​ជាច្រើន​ ។

ប៉ូលីស​បាន​និយាយ​ថា​គ្រឿង​ញៀនទាំង​អស់​ត្រូវ​បាន​គេរត់ពន្ធមក​ពី​ភាគ​ខាង​ជើង​ទៅ​បាងកក​ ពួកគេ​ជឿថា​បន្ទប់​នេះ​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​រក្សា​ទុក​ថ្នាំ​យ៉ាង​ហោច​ណាស់​មួយ​ឆ្នាំ​ ។ បន្ទាប់​ពី​បាន​ធ្វើ​ការ​សាកសួរ​ជន​សង្ស័យ​រួច​គាត់​បាន​សារភាព​ថាគាត់​បាន​ធ្វើការ​​ជា​អ្នក​ដឹក​ជញ្ជូន​ឥវ៉ាន់​ដោយ​បាន​ផ្ដល់​ថ្នាំ​ញៀន​ដល់​អតិថិជន​របស់​ពួក​គេ​អស់​រយះ​ពេល​ពីរ​ខែ​មក​ហើយ​ ដោយ​គេ​ទទួល​បាន​ប្រាក់​ ១០,០០០ ទៅ ២០,០០០ បាត​សម្រប់​ការ​ដឹក​ជញ្ជូន​របស់​គាត់​ក្នុង​មួយ​ជើង ។​ គាត់​បន្ត​ទៀត​ថា​មិត្តភ័ក្ត​វិទ្យាល័យ​ម្នាក់​របស់​គាត់​ជា​អ្នក​នាំ​អោយ​ធ្វើ​នោះ​ទេ​ តែ​គាត់​មិន​បាន​ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​ទិញ​ដូរ​ និង​​ប្រើប្រាស់​គ្រឿង​ញៀន​ទេ​ ៕

ប្រភព ៖ BANGKOK POST
ប្រែសម្រួល ៖ RathDy

LEAVE A REPLY

Please enter your comment!
Please enter your name here