ដូចមិនគួឲ្យជឿសោះ ការ “រួមរ័ក្ស” ដោយពុំមានចម្លើយយល់ព្រមមានន័យថា …………..

0
281

ស៊ុយអែត​ទើប​អនុម័ត​ច្បាប់​ថ្មី ដែល​កំណត់​ថា ការ “​រួម​រ័ក្ស​ដោយ​ពុំ​មាន​ចម្លើយ​យល់ព្រម​មានន័យថា ជា​ការរំលោភ ទោះបីជា​ពុំ​មាន​ប្រើ​កម្លាំងបាយ​ឬ​ការគំរាមកំហែង​ក៏ដោយ ។​

ច្បាប់​ថ្មី​នេះ​ត្រូវបាន​ឥស្សរជន​ល្បីៗ​នៅ​ស៊ុយអែត​គាំទ្រ ។

 តាម Daily Mail ច្បាប់​ថ្មី​នេះ​មានន័យ​ថា ពលរដ្ឋ​ប្រទេស​នេះ គ្រា​មាន​ទំនាក់ទំនង​ផ្លូវភេទ ត្រូវ​មាន​ការនិយាយ ប្រើ​ពាក្យ​ពេជ្រ​ច្បាស់លាស់ ។ ការ​នៅ​ស្ងៀម​ពុំ​ត្រូវបាន​ចាត់ទុក​ថា យល់ព្រម​ទេ ។​

 ច្បាប់​ថ្មី​នេះ​មាន​សុពលភាព​ចាប់ពី​ថ្ងៃ​ទី ១ ខែកក្កដា ត​ទៅ​បន្ទាប់ពី​សភា​ប្រទេស​នេះ​បានអនុម័ត​សំឡេងឆ្នោត​គាំទ្រ ២៥៧ ហើយ​ប្រឆាំង​តែ ៣៨ សំឡេង​ប៉ុណ្ណោះ ។​

 មូលហេតុ​ដែល​នាំឲ្យ​មាន​ច្បាប់​នេះ ដោយហេតុ​ថា​កាលពីមុន​ទាល់តែ​មាន​កា​រ​ប្រើ​អំពើហិង្សា​ចាប់បង្ខំ​ឬ​គំរាមកំហែង​ក្នុងការ​រួមភេទ​ទើប​ត្រូវបាន​ចោទប្រកាន់​ថា ជា​អំពើ​ចាប់រំលោភ ។

តាម​បទ​កំណត់​ថ្មី​នេះ​បុគ្គល​នី​មួយៗ​ចាំបាច់​ត្រូវ​ប្រើ​ពាក្យ​សម្តី​ឲ្យបាន​ច្បាស់លាស់​ជា​មួយ​ដៃគូ​ប្រសិនបើ​ចង់​រួមភេទ ពុំនោះសោត​ឃើញ​គេ​នៅ​ស្ងៀម​ហើយ​ចេះ​តែ​ប្រឹង​នោះ ប្រសិន​ត្រូវគេ​ប្តឹង​នឹងត្រូវ​ចោទប្រកាន់​ពីបទ​ចាប់រំលោភ​តែ​ម្តង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here