ថៃ ៖ នគរបាលនិងមន្ត្រីមកពីក្រសួងឧស្សាហកម្មបានបើកការវាយឆ្មក់នៅថ្ងៃព្រហស្បតិ៍ នៅលើរោងចក្រមួយកន្លែងដែលត្រូវបានគេរាយការណ៏ថាបាននាំចូលកាកសំណល់អេឡិចត្រូនិចដែលមានគ្រោះថ្នាក់ពីបរទេសទៅកាន់អគារឧស្សាហកម្ម Lat Krabang ក្នុងទីក្រុងបាងកក។ ស្នងការរងលោក Wirachai Songmetta ដែលបានដឹកនាំប្រតិបត្តិការនោះបាននិយាយថាបុរសតៃវ៉ាន់ដែលត្រូវបានគេស្គាល់អត្តសញ្ញាណថាឈ្មោះ ស៊ីន ដែលជានាយកគ្រប់គ្រងរោងចក្រនោះក៏បានទទួលស្គាល់ថាក្រុមហ៊ុនរបស់លោកបាននាំចូលគ្រឿងអេឡិចត្រូនិកខុសច្បាប់ពី ហុងកុង សិង្ហបុរី ស្រីលង្កានិងចក្រភពអង់គ្លេសក្នុងរយះពេល ៣ ឆ្នាំមកនេះ។
ទោះបីជាយ៉ាងណាក៏ដោយលោក ស៊ីន បានប្រាប់ឲ្យដឺងថារោងចក្រឧស្សាហកម្មនេះទើបតែបានដំណើរការរយះពេល ៣ ខែប៉ុណ្ណោះព្រោះវាត្រូវបានផ្លាស់ប្ដូរទីតាំងពីសាមុតប្រាកា។ យោងតាមប៉ូលីសបានអោយដឹងថាប្រតិបត្តិករនៃរោងចក្រនេះនឹងត្រូវប្រឈមមុខនឹងការចោទប្រកាន់ចំនួន៧ រួមទាំងការប្រកាសមិនពិតពីការលួចពន្ធគយនិងការគេចពន្ធ ចំពោះការចោទប្រកាន់ផ្សេងទៀតរួមមានការនាំចូលសម្ភារសង្ស័យថាមានគ្រោះថ្នាក់ ដូចជាកាកសំណល់ថ្មទូរស័ព្ទដៃក៏ត្រូវបានរកឃើញក្នុងអំឡុងពេលនៃការត្រួតពិនិត្យ។
លោក Surapol Chamart អគ្គស្នងការនៃក្រសួងមហាផ្ទៃបាននិយាយថារោងចក្រនេះបានកាន់កាប់តែអាជ្ញាប័ណ្ណដើម្បីធ្វើឧស្សាហកម្មកាកសំណល់នៅក្នុងប្រទេស ដូច្នេះវាជាការខុសច្បាប់ក្នុងការនាំចូលកាកសំណល់ដែលមានគ្រោះថ្នាក់ពីបរទេស។ លោកបានបន្តទៀតថាដំណើរការនៅតាមរោងចក្រមួយចំនួននោះអាចបណ្ដាលឲ្យមានសារធាតុគ្រោះថ្នាក់ដូចជា Mercury ,Cadmium និង Beryllium ដែលអាចបង្កឲ្យមានជម្ងឺមហារីកដល់មនុស្ស។ ការរត់ពន្ធកាកសំណល់អេឡិចត្រូនិកបានកើនឡើងបន្ទាប់ពីប្រទេសចិនបានហាមឃាត់ការនាំចូលសម្ភារះទាំងនោះ ហើយកាកសំណល់អេឡិចត្រូនិករាប់រយតោនបានមកចាក់បង្គោក្នុងប្រទេសថៃ។
ប្រភព BANGKOK POST