នាចុងសប្តាហ៍នេះអ្វីដែលបងប្អូនអ្នកតាមដានប្រដាល់ចង់បាន នឹងលេចចេញជារូបរាងហើយ ដែលជា ការប៉ះគ្នារវាង នាយសង្ហារគុនខ្មែរ ឡៅ ចន្ទ្រា ជាមួយកីឡាករថៃ កងមឿងឆាង ។
អ្នកទាំង ២ធ្លាប់បានផ្គូផ្គងអោយជួបគ្នាម្តងរួចមកហើយ ប៉ុន្តែឱកាសនោះត្រូវបាន ខកខានដោយសារ កីឡាករថៃជាប់ភារកិច្ចនៅសង្វៀនប្រទេសថៃ ។
ការប្រកួតរវាងពួកគេទាំង ២ នឹងធ្វើឡើងនៅសង្វៀនគោជល់របស់ស្ថានីយ៍ទូរទស្សន៍ ស៊ីអិនស៊ីដែលត្រូវ នឹងថ្ងៃសៅរិ៍ ទី០៥ ខែមករា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៦ល្ងាចក្នុងប្រភេទទម្ងន់ ៦៧Kg ៕