ជម្រើសជាតិម៉ាឡេស៊ី នឹងត្រូវប្រកួតទល់នឹង ជម្រើសជាតិវៀតណាម ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ ពាន AFF Suzuki Cup 2018

0
321

(ម៉ាឡេស៊ី) ជម្រើសជាតិម៉ាឡេស៊ី នឹងត្រូវប្រកួតទល់នឹង ជម្រើសជាតិវៀតណាម ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ ពាន AFF Suzuki Cup 2018 ជើងទី១នៅវេលាម៉ោង ៨:៤៥ នាទីយប់ នៅកីឡដ្ឋាន Bukit Jalil។

ជាមួយនឹងមុនការប្រកួតមកដល់ លោក Tan Cheng Hoe គ្រូបង្វឹកនៃក្រុមជម្រើសជាតិម៉ាឡេស៊ី បានលើកឡើងថា៖ «យើងលេងបានយ៉ាងល្អនៅក្នុងប្រទេសថៃ ហើយប្រសិនបើយើងលេងជាមួយនឹងសន្ទុះ និងស្មារតីដូចគ្នានោះខ្ញុំប្រាកដថាយើងនឹងមិនជួបបញ្ហាឡើយ។ ពិតណាស់ការលេងនៅផ្ទះគឺជាគុណសម្បត្តិដ៏ធំមួយសម្រាប់យើង យើងអាចទទួលបានលទ្ធផលល្អ ហើយនឹងធ្វើឱ្យវៀតណាមមានការភ្ញាក់ផ្អើល»។

ក្រុមទាំង២បានជួបគ្នាម្ដងរួចមកហើយ កាលពីក្នុងវគ្គជម្រុះប្រចាំពូល A ដោយលទ្ធផលពេលនោះ វៀតណាម បានយកឈ្នះ ម៉ាឡេស៊ី ដោយលទ្ធផល ២ទល់០ លើទឹកដីវៀតណាម។ បែបនេះ លោក Park Hang-seo ដែលជាគ្រូបង្វឹកនៃក្រុមជម្រើសជាតិវៀតណាម ក៏បានលើកឡើងផងដែរថា៖ «ជាការពិតណាស់ក្រុមជម្រើសជាតិម៉ាឡេស៊ី និងគ្រូបង្វឹកគឺនៅតែដូចគ្នា ប៉ុន្តែយើងបានឈ្នះការប្រកួតនៅក្នុងវគ្គជម្រុះ ហើយអ្វីៗនឹងខុសគ្នាសម្រាប់វគ្គផ្ដាច់ព្រ័ត្រយ៉ាងពិតប្រាកដ។ ខ្ញុំជឿជាក់ថាម៉ាឡេស៊ីបានត្រៀមខ្លួនយ៉ាងល្អដើម្បីរកភាពទន់ខ្សោយរបស់យើង ហើយយើងក៏បានធ្វើដូចគ្នានេះដែរដើម្បីស្វែងរកមធ្យោបាយដែលយើងអាចបង្ហាញភាពទន់ខ្សោយរបស់ពួកគេ ប៉ុន្តែយើងបានត្រៀមខ្លួនរួចរាល់ហើយដើម្បីយកឈ្នះលើអ្វីដែលនឹងក្លាយជាបញ្ហាប្រឈមដ៏លំបាក»។

បញ្ជាក់ថា ក្រោយការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ដដែលនេះសម្រាប់ការប្រកួតជើងទី២នឹងធ្វើឡើងនៅថ្ងៃទី១៥ ខែធ្នូ នេះ នៅកីឡដ្ឋាន May Dinh Stadium ប្រទេសវៀតណាម វេលាម៉ោង ៧:៣០ នាទីយប់។ លទ្ធផលបែបណាក្រុមដែលឈ្នះនឹងទទួលបានជើងឯក៕ប្រភពCamsport

LEAVE A REPLY

Please enter your comment!
Please enter your name here