សម្ដីរបស់ Cristiano Ronaldo ទៅកាន់ប្រធានក្លិប Real Madrid ថា ប្រធានក្លិបមើលមកខ្ញុំ…..

0
303

លោក Cristiano Ronaldo បានប្រើសម្តីថា ប្រធានក្លិប Real Madrid C.F.”Florentino Perez មិនដែលមើលមកខ្ញុំក្នុងផ្លូវណាក្រៅពីទំនាក់ទំនងក្នុងផ្នែកជំនួញនោះទេ។ ការនិយាយស្ដីដែលគាត់និយាយមកកាន់ខ្ញុំ គាត់មិនដែលនិយាយចេញពីបេះដូងឡើយ”។

“ខ្ញុំបានបង្កើតសមិទ្ធិផលយ៉ាងច្រើននៅ Real Madrid និងធ្លាប់មានពេលវេលាអស្ចារ្យជាច្រើនជាមួយនិងមិត្តរួមក្រុមដ៏ំមានតម្លៃ ដែលខ្ញុំនឹងនៅតែចងចាំជានិច្ច ហើយខ្ញុំក៏នឹងនៅតែចងចាំអ្នកគាំទ្រផងដែរ ប៉ុន្តែខ្ញុំគិតថា បន្ទាប់ពីរយៈពេល ៩ឆ្នាំនៅទីនោះ គឺវាដល់ពេលដែលត្រូវធ្វើការផ្លាស់ប្ដូរ ហើយវាជាពេលដែលត្រូវប្ដូរក្លឹប”។

“ខ្ញុំស្គាល់ក្លិបច្បាស់ ជាពិសេសពីប្រធានក្លិប ដែលពួកគេតែងតែចាត់ទុកខ្ញុំដូចអ្វីដែលពួកគេធ្លាប់ធ្វើកាលពីគ្រាដំបូង។ ប្រធានក្លិបមើលមកខ្ញុំហាក់ដូចជាខ្ញំមិនសំខាន់សម្រាប់ពួកគេ”។

“ប្រសិនបើខ្ញុំគិតតែពីលុយ ខ្ញុំនឹងផ្លាស់ទៅលេងនៅចិនបាត់ទៅហើយ ដែលនៅទីនោះខ្ញុំអាចរកប្រាក់ឈ្នួលបានច្រើនជាងនៅ Juventus ឬក៏ Real Madrid ដល់ទៅប្រាំដង”។

“ខ្ញុំមិនបានមក Juventus ដោយសារលុយនោះទេ។ ខ្ញុំទទួលបានប្រាក់ឈ្នួលដូចនៅ Real ប៉ុន្តែភាព ខុសគ្នានោះគឺ នៅ Juventus ពួកគេពិតជាចង់បានខ្ញុំហើយពួកគេបានបញ្ជាក់វាយ៉ាងច្បាស់។ ពួកគេបានបង្ហាញឲ្យខ្ញុំឃើញពីទំហំចិត្តដែលពួកគេចង់ឲ្យខ្ញុំនៅទីនេះ៕ប្រភពFB

LEAVE A REPLY

Please enter your comment!
Please enter your name here