(ភ្នំពេញ) សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានប្រកាសរៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរលក្ខណៈអន្តរជាតិ កម្ពុជា-បរទេសជាលើកដំបូងដែលព្រឹត្តិការណ៍នេះនឹងត្រូវប្រសិទ្ធិនាមថា “Khmer Fight” ។ ព្រឹត្តិការណ៍នេះមានការគាំទ្រពីគណៈកម្មធិការជាតិអូឡាំពិកកម្ពុជាពិកកម្ពុជា ព្រមទាំងក្រសួងអប់រំយុវជន និងកីឡាផងដែរ។ លោកឧត្តមសេនីយ៍ និន ភិរម្យ អគ្គលេខាធិការរងនៃសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានមានប្រសាសន៍ថា ការប្រកួត “Khmer Fight” នេះជាព្រឹត្តិការណ៍លើកដំបូងរបស់សហព័ន្ធដែលធ្វើឡើងដើម្បីស្វែងរកកីឡាប្រដាល់គុនខ្មែរល្អៗ សម្រាប់ការប្រកួតនានាលើឆាកអន្តរជាតិ។តាមការគ្រោងទុក ការប្រកួតនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងវិមាននៃពហុកីឡដ្ឋានជាតិអូឡាំពិកដោយមានការផ្សាយផ្ទាល់ពីទូរទស្សន៍ប៉ុស្តិ៍លេខ៥ ។
លោកបានបន្តថាការប្រកួត “KhmerFight” នេះសហព័ន្ធបានជ្រើសរើសកីឡាប្រដាល់គុនខ្មែរឆ្នើម៨រូប ប៉ុន្តែមាន៦រូបត្រូវជាមួយកីឡាបរទេសរួមមានកីឡាករ ពេជ្រ ម្ទេសខ្លាំង ទម្ងន់៥៧គ.ក្រ, កីឡាករ សុខ ធី ទម្ងន់៥៧គ.ក្រ, កីឡាករ ឡៅ ចិត្រ្តា ទម្ងន់៦០គ.ក្រ, កីឡាករ ឡៅ ចន្ទ្រា ទម្ងន់៦៧គ.ក្រ, កីឡាករ ឃុន ឌីម៉ា ទម្ងន់៦៣.៥០គ.ក្រ និងកីឡាករ រឿង សោភ័ណ្ឌ ទម្ងន់៦៩គ.ក្រ ចំណែក២ប្រកួតទៀតរវាងកីឡាករ ធន់ មករា ប៉ះជាមួយកីឡាករ ឈុត សេរីវ៉ាន់ថង និងកីឡាករហ៊ីម សេរី ប៉ះកីឡាករ សុខ រិទ្ធ ៕