អតីត​អ្នក​ចាំ​ទី​​អ៊ីតាលី​ Gianluigi Buffon បាន​​ដាច់​ចិត្ត​ចាក​ចេញ​ពី​ប្រទេស​កំណើត​ផ្លាស់​​ទៅ​​លេង​នៅ​​ប៉ារីស​

0
271

ក្រុម​យក្ស​បារាំង​ Paris St-Germain បាន​ចុះ​ហត្ថលេខា​នាំ​យក​​អតីត​អ្នក​ចាំទី​​របស់​ក្រុម​ Juventus ក៏​ដូចជា​អតីត​អ្នក​ចាំទី​ និង​ប្រធាន​​​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​ កីឡាករ​ Gianluigi Buffon ទៅ​កាន់​ក្លិប​របស់​ខ្លួន​ដោយ​មិន​ចំណាយ​លុយ​សូម្បី​តែ​មួយ​រៀល​ទៅ​​លើ​ការ​ផ្ទេរ​។ Buffon បុរស​វ័យ​ ៤០ ឆ្នាំ​រូប​នេះ​បាន​ចាក​ចេញ​ពី​ Juventus កាល​ពី​ចុង​រដូវកាល​មុន​​​ និង​បាន​បញ្ចប់​ការ​ស្នាក់​នៅ​​រយៈ​ពេល​ ១៧ ឆ្នាំ​របស់​គាត់​​ជាមួយ​ក្រុម​នៃ​លីក​កំពូល​របស់​អ៊ីតាលី​មួយ​នេះ​ដែល​ជា​កន្លែង​គាត់​​ចូល​លេង​បាន​ ​​៦៥៦ ប្រកួត​។

Buffon ត្រូវ​​ពាក្យ​​ចរចាម​អារ៉ាម​ផ្សា​ភ្ជាប់​គាត់​ទៅ​​ជាមួយ​នឹង​ការងារ​​នៅ​ក្រៅ​​ទីលាន​នៅ​ Juventus ប៉ុន្តែ​​ពេល​នេះ​មិន​ដូច​អ្វី​ដែល​​ពាក្យ​ចរចាម​អារ៉ាម​បាន​ចុះ​ផ្សាយ​​ទេ​ ខណៈ​ដែល​គាត់​បាន​ចុះ​កុងត្រា​មួយ​ឆ្នាំ​​​ជាមួយ​កីឡដ្ឋាន​ Parc des Princes របស់​ PSG ។ “ខ្ញុំ​ដឹង​ថា​ក្ដី​សុបិន​របស់​ PSG ជា​អ្វី​ និង​ក្ដី​សុបិន​របស់​អ្នក​គាំទ្រ​ពួក​គេ​មាន​​នៅ​ក្នុង​ចិត្ត​។” Buffon បាន​និយាយ​។ “ខ្ញុំ​នឹង​​នាំ​មក​ទាំង​អស់​នូវ​កម្លាំង​ បទ​ពិសោធន៍​ និង​ភាព​ស្រេក​ឃ្លាន​របស់​ខ្ញុំ​​ដើម្បី​ជួយ​​ក្លិប​ថ្មី​របស់​ខ្ញុំ​មួយ​នេះ​។”

ប្រែ​សម្រួល​ ៖ ភក្ដី

LEAVE A REPLY

Please enter your comment!
Please enter your name here