បើក​ឆាក​ពូល​ H ​នៅ​ World Cup ក្រុម​សាម៉ូរ៉ៃ​ជប៉ុន​​លត់​​ក្រុម​ជម្រើស​ជាតិ​កូឡុំប៊ី​ ២-១

0
284

ក្រុម​សាំម៉ូរ៉ៃ​ជប៉ុន​​បាន​បើក​ឆាក​ការ​ប្រកួត​នៅ​​ក្នុង​ពូល​ H ​របស់​ពួក​គេ​​​នា​​ព្រឹត្តិការណ៍​នៃ​ការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​ឆ្នាំ​ ២០១៨ ជាមួយ​នឹង​ជ័យជម្នះ​ទៅ​លើ​ក្រុម​ជម្រើសជាតិ​កូឡុំប៊ី​​​ជាមួយ​នឹង​លទ្ធផល​ ២-១ ។ ​កូឡុំប៊ី​បាន​របូត​គ្រាប់​បាល់​មួយ​គ្រាប់​​​​ដែល​ជា​​បាល់​​ពិន័យ​ ១១ ម៉ែត្រ​​ និង​ត្រូវ​បាន​បាត់​បង់​សមាជិក​មួយ​រូប​ដោយ​ការ​ពិន័យ​កាត​ក្រហម​​ ក្រោយ​ចាប់​ផ្ដើម​ការ​ប្រកួត​មិន​ទាន់​បាន​​ ៣ នាទី​​ស្រួល​បួល​។ ជំនួប​រវាង​កូឡុំប៊ី​ និង​​ជប៉ុន​នេះ​ដែរ​​គឺ​ជា​ការ​ប្រកួត​ដែល​កាត​ក្រហម​​​​​​បាន​បង្ហាញ​ខ្លួន​​ដំបូង​គេ​នៅ​​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ World Cup ឆ្នាំ​ ២០១៨ នេះ​​​​ ហើយ​​ក៏​ជា​កាត​ក្រហម​ដែល​ត្រូវ​បាន​ពិន័យ​លឿន​បំផុត​ទី​ ២ ​ក្នុង​ប្រវត្តិសាស្ដ្រ​​ផង​ដែរ​​ គឺ​ត្រឹម​តែ​រយៈ​ពេល​ ២ នាទី​ និង​ ៥៦ វិនាទី​ប៉ុណ្ណោះ​​។​ ខ្សែ​បម្រើ​ Shinji Kagawa បាន​រ៉ាប់​រង​ការ​ស៊ុត​បាល់​ពិន័យ​ ១១ ម៉ែត្រ​ដែល​ស៊ុត​បាន​សម្រេច​គ្រាប់​បើក​ឆាក​ឲ្យ​ជប៉ុន​​ មុន​ពេល​​​ការ​​ស៊ុត​តាម​បាន​ស្មើ​មក​វិញ​ពី​សំណាក់​​ខ្សែ​បម្រើ​ Juan Quintero របស់​កូឡុំប៊ី​ ប៉ុន្តែ​ជា​អកុសល្យ​​កូឡុំប៊ី​ដែល​ត្រូវ​បន្ត​លេង​ទាំង​មាន​កីឡាករ​តែ​ ១០ រូប​នៅ​លើ​ទីលាន​នោះ​ត្រូវ​​បាន​ទទួល​​បរាជ័យ​ បន្ទាប់​ពី​ការ​ស៊ុត​បន្ថែម​មួយ​គ្រាប់​​ទៀត​ឲ្យ​​ជប៉ុន​​ដោយ​ខ្សែ​ប្រយុទ្ធ​ Yuya Osako ដែល​ជា​គ្រាប់​បាល់​ជ័យជម្នះ​។


ប្រែ​សម្រួល​ ៖ ភក្ដី

LEAVE A REPLY

Please enter your comment!
Please enter your name here