អ្នកប្រដាល់គុនខ្មែរ រឿង សោភ័ណ្ឌ បាននាំយកទាំងខ្សែក្រវាត់ ២ និងពាន ១ ពីប្រទេសបារាំងជូនកម្ពុជា

0
847

ភ្នំពេញ៖ កាលពីយប់ម្សិលមិញនេះពិតជាកិត្តិយណាស់សម្រាប់កម្ពុជាដោយអ្នកប្រដាល់គុនខ្មែរ រឿង សោភ័ណ្ឌ បាននាំយកទាំងខ្សែក្រវាត់ ២ និងពាន ១ ពីប្រទេសបារាំងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាយប់ម៉ោង ១០ បន្ទាប់ពីរូបគេបានចេញទៅប្រកួតនៅបារាំងតាំងពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ មកនោះ ។ តាមលោក មៀម ស៊ីសារ៉ា ប្រធានសហព័ន្ធកីឡាប្រដាល់ប្រចាំប្រទេសបារាំង បានសរសេរបង្ហោះនៅលើហ្វេសប៊ុករបស់ខ្លួន បានឲ្យដឹងថា ជើងខ្លាំង រឿង សោភ័ណ្ឌ បានបញ្ចប់បេសកកម្មនៅប្រទេសបារាំង ជាផ្លូវការហើយ ដោយក្នុងនោះគេប្រកួតបាន ៣ លើក ឈ្នះទាំង ៣ គឺឈ្នះបានខ្សែក្រវាត់ ២ និងពាន ១។ការត្រលប់មកដល់កម្ពុជាយប់មិញរបស់អ្នកប្រដាល់រឿង សោភ័ណ្ឌនេះ ស្របពេលដែល ម្ចាស់មេដាយមាសស៊ីហ្គេម ឃុន ឌីម៉ា បានយកឈ្នះបានបង្កើតកំណត់ត្រាថ្មីមួយទៀត នៅលើទឹកដីប្រទេសបារាំងដូចគ្នាដែរ បន្ទាប់ពីរូបគេបានឈ្នះខ្សែក្រវាត់ ក្នុងព្រឹត្តិការណ៍ដ៏ធំរបស់ប្រទេសនេះ គឺ Ruhu Fight II 2018 កាលពីយប់ថ្ងៃសៅរ៍ ឯជើងខ្លាំង ឡៅ ចន្ទ្រា និង ម៉ឺន សុភា ក៏បានយកឈ្នះក្នុងការប្រកួតនោះដែរ។

សម្រាប់ការប្រកួតអន្តរជាតិ Rahu Fight II 2018 ដែលត្រូវបានធ្វើឡើង នៅទីក្រុង Bussy St. Georges ប្រទេសបារាំង កាលពីយប់ថ្ងៃសៅរ៍នោះ ឃីម ឌីម៉ា បានយកឈ្នះកីឡាករម្ចាស់ផ្ទះ Vieira Brandon ដោយពិន្ទុ ទាំងលំបាកបំផុត។ ជើងខ្លាំង ឡៅ ចន្ទ្រា បានយកឈ្នះកីឡាករបារាំង Kassem Yanis ក្នុងការប្រកួតមិត្តភាពអន្តរជាតិ ដែលមានត្រឹម ៣ ទឹកដោយ ចន្ទ្រា បានឈ្នះ Kassem Yanis ដោយពិន្ទុដាច់តែម្តង ។ ចំណែកអ្នកលេងកណ្តាប់ដៃធ្ងន់ ម៉ឺន សុភា បានយកឈ្នះកីឡាករបារាំង Babovin Guillaume ដោយពិន្ទុទាំងលំបាក ៕

LEAVE A REPLY

Please enter your comment!
Please enter your name here