At Madrid បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​​​​ទិញ​យក​ខ្សែ​បម្រើ​បារាំង​មួយ​រូប​ពី​ Monaco

0
291

ក្លិប​ Atletico Madrid បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​​បឋម​​​ក្នុង​ការ​ចុះ​ហត្ថ​លេខា​ទិញ​ខ្សែ​បម្រើ​​ស្លាប​ Thomas Lemar របស់​ក្រុម​ Monaco ខណៈ​​ដែល​ Lemar ពេល​នេះ​កំពុង​តែ​​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់​បាល់ទាត់​ពិភពលោក​នៅ​ប្រទេស​រុស្ស៊ី​ជាមួយ​ក្រុម​​ជម្រើស​ជាតិ​បារាំង​។ ក្រុម​កាំភ្លើង​ធំ​ Arsenal បាន​បរាជ័យ​ក្នុង​ការ​​​តាម​ទិញ​​កីឡាករ​បារាំង​​វ័យ​ ២២ ឆ្នាំ​រូប​នេះ​កាល​ពី​រដូវកាល​ដោះដូរ​កីឡាករ​រដូវក្ដៅ​ឆ្នាំ​ទៅ​ និង​ត្រូវ​បាន​ក្រុម​ហង្ស​ក្រហម​ Liverpool ចាប់​អារម្មណ៍​ចង់​ទិញ​យក​ក្នុង​តម្លៃ​ ៦០ លាន​ផោន​​​​​​ ប៉ុន្តែ​ត្រូវ​បរាជ័យ​ដូចគ្នា​។

Lemar ដែល​បាន​ចំណាយ​ពេល​ ៣ រដូវកាល​ជាមួយ​ក្លិប​បារាំង​ Monaco រូប​នេះ​ស៊ុត​បញ្ចូល​ទី​បាន​ ២២ គ្រាប់​ពី​ការ​បង្ហាញ​ខ្លួន​ ១២៣ ប្រកួត​ឲ្យ​ Monaco ហើយ​ថែម​ទាំង​ជួយ​ឲ្យ​ក្រុម​មួយ​នេះ​លើក​ពាន​ Ligue 1 និង​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​ Champions League រដូវកាល​ ២០១៦/១៧ ថែម​ទៀត​ផង​។ គាត់​បង្ហាញ​ខ្លួន​ប្រកួត​ដំបូង​ឲ្យ​ជម្រើស​ជាតិ​បារាំង​កាល​ពី​ឆ្នាំ​ ២០១៦ និង​ស៊ុត​បញ្ចូល​ទី​បាន​ ៣ គ្រាប់​​ដែល​បាន​ពី​ការ​បង្ហាញ​ខ្លួន​ ១២ ប្រកួត​ឲ្យ​ជម្រើស​ជាតិ​របស់​គាត់​។

“​​ក្រុម Atletico de Madrid និង AS Monaco បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀងជាបឋម​លើការផ្ទេរ​កីឡាករ Thomas Lemar មក​​កាន់​ក្លិប​របស់​យើង។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​​ថ្ងៃ​ខាង​មុខ​នេះ​ក្លិប​ទាំង​ពីរ​នឹង​ធ្វើ​ការបិទ​ទ្វារកិច្ច​ព្រម​ព្រៀង​សម្រាប់​ការផ្ទេរ​ជាស្ថាពរ។” ក្រុម​នៃ​លីក​កំពូល​របស់​អេស្ប៉ាញ​, At Madrid បាន​សរសេរ​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ពួក​គេ​។


ប្រែ​សម្រួល ៖ ភក្ដី

LEAVE A REPLY

Please enter your comment!
Please enter your name here