អ្នកប្រដាល់ថៃគ្រៀង ក្រៃ(Kreang Krai) បានតម្លើងទម្ងន់ដល់៦៧គីឡូក្រាម ដើម្បីប្រកួតជាមួយពុទ្ធ ឆាយរិទ្ធីក្លិបពុទ្ធសេរីវង្ស

0
707

ភ្នំពេញ : អ្នកប្រដាល់ថៃគ្រៀង ក្រៃ(Kreang Krai)ដែលទើបតែដណ្ដើមបានខ្សែក្រវាត់ទម្ងន់៦៥គីឡូក្រាមនោះ បានតម្លើងទម្ងន់ដល់៦៧គីឡូក្រាម ដើម្បីប្រកួតជាមួយពុទ្ធ ឆាយរិទ្ធីក្លិបពុទ្ធសេរីវង្ស ។​អ្នកប្រដាល់ទាំង២រូបនេះនឹងជួបប្រកួតគ្នាលើសង្វៀនហ្គេនស្ប៊ើករបស់អាស៊ីអាគ្នេយ៍យប់ថ្ងៃទី២៦ឧសភា ។ នេះជាការប្រកួតដែលគេជឿថានឹងអូសទាញអ្នកទស្សនាបានច្រើនបំផុតជាមិនខាន ។រិទ្ធីទើបតែដណ្ដើមបានតំណែងជាជើងឯករងក្នុងការប្រកួតពានរង្វាន់នៅស្ថាននីយ៍ទូរទស្សន៍ក្នុងស្រុកមួយដែលការប្រកួតនោះរិទ្ធីចាញ់ឡៅ ចន្ទ្រាក្លិបទ័ពឆ័ត្រយោង៩១១ដោយពិន្ទុដាច់តែម្ដង ។ ចំពោះគ្រៀង ក្រៃក្នុងមួយព្រឹត្តិការណ៍ប្រកួតដណ្ដើមខ្សែក្រវាត់ទម្ងន់៦៥គីឡូក្រាមគេឈ្នះគូប្រកួតរបស់គេដោយវាយឲ្យសន្លប់ទាំងអស់ ។ក្នុងការប្រកួតផ្ដាច់ព្រ័ត្រគេផ្លួលអ្នកប្រដាល់ជឹម ចិត្រាក្លិបខ្លារខិនមានរិទ្ធនៅទឹកទី៤តែកាលជួបគ្នាក្នុងពូលគ្រៀង ក្រៃផ្ដួលជឹម ចិត្រានៅទឹកទី១ ។

 

 សម្រាប់រិទ្ធីដែលជាខ្លាចំណាស់មួយរូបដែរនោះទំនងជាមិនស្រួលសម្រាប់គ្រៀង ក្រៃឡើយ ។គ្រៀង ក្រៃគេចាញ់កំពស់រិទ្ធីតែកម្លាំងរបស់គេអាចវ៉ៃបាន៥ទឹកដោយគ្មានបញ្ហាពិសេសគេជាអ្នកប្រដាល់ដែលរឹងទាំងជើងក្រោមមានផ្លែកែង ជង្គង់ល្អហើយវ៉ៃមិនឆេវឆាវទៀតផង ។ អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៩៥ដង ឈ្នះ៧៣ដង ចាញ់១៩ដង ស្មើពិន្ទុ៣ដង និង ធ្លាប់វាយគូប្រកួតឲ្យសន្លប់បានចំនួន១៤ដង ។ចំពោះអ្នកប្រដាល់កម្ពុជាពុទ្ធ ឆាយរិទ្ធីវិញមានប្រវត្តិប្រកួតចំនួន៩១ដង ឈ្នះ៦៣ដង ចាញ់២៥ដង ស្មើពិន្ទុ៣ដង និង វាយគូប្រកួតឲ្យសន្លប់បានចំនួន២១ ដង ។

 សូមបញ្ជាក់ថាសូមបញ្ជាក់ថាសូម្បីតែមិត្តរួមក្លិបរបស់ពុទ្ធ ឆាយរិទ្ធីឈ្មោះមឿន សុខហ៊ុចក៏ត្រូវគ្រឿង ក្រៃទាត់ឲ្យខូចជើងមុនស្នូរជួងបញ្ចប់ទឹកទី១ ដែរ ។រិទ្ធីអាចដណ្ដើមជ័យជំនះលើគ្រៀង ក្រៃបានឬទេ ? ​អ្នកប្រដាល់ចេង គាដែលមិនសូវមានឈ្មោះបោះសម្លេងនោះត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់បារាំងដែលហ្វឹកហាត់នៅស្រុកថៃឈ្មោះឌូ ឃឺរលី(Dukerly)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ។​អ្នកប្រដាល់បារាំងរូបនេះពុំធ្លាប់មកប្រកួតនៅស្រុកខ្មែរឡើហើយសមត្ថភាពគេប៉ុណ្ណាៗនោះក៏គ្មាននរណាដឹងដែរតែទំនងជាមិនខ្លាំងទេទើបគេផ្គូរផ្គងឲ្យប្រកួតជាមួយចេង គាបែបនេះ ។សូមបញ្ជាក់ថានេះជាឱកាសដ៏កម្រមួយរបស់ចេង គាក្នុងការប្រកួតជាមួយអ្នកប្រដាល់បរទេសនោះ ។​ការប្រកួតមួយនេះប្រសិនបើចេង គាឈ្នះគេអាចនឹងមានឱកាសបន្ថែមទៀតដើម្បីប្រកួតជាមួយអ្នកប្រដាល់បរទេសតែបើចាញ់ឱកាសប្រកួតជាមួយបរទេសទំនងជាលំបាកហើយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here