សារជាតិតិរច្ឆាន ! វាយធ្វើបាបកូនអោយដើរសុំទាន ពេលនេះចាប់បានហើយ

0
359

បន្ទាយមានជ័យ ៖ ថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើល និងស៊ែរបន្តគ្នានូវក្លីបវីដេអូមួយដែលបង្ហាញពីបុរសម្នាក់ បានប្រើហឹង្សា ចាប់អូសបង្ខំកូនក្មេងតូចមួយអោយដើរសុំលុយគេ ដើម្បីយកមកអោយខ្លួនពេលនេះចាប់បានហើយ។

តាមប្រភពពីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Sam Vichhika Apsara Net បានផ្សាយអោយដឹងថា នគរបាលខេត្តបន្ទាយមានជ័យចាប់ផ្តើមចាប់ខ្លួនឪពុកម្តាយនិងអាណាព្យាបាលដែលនាំកូនខ្លួនឯង ប្រើប្រាស់ជាឧបករណ៍សុំទានរកប្រាក់ដើម្បីអោយខ្លួន ហើយយកប្រាក់ទាំងនោះទៅទិញគ្រឿងញៀនប្រើប្រាស់ ឬ យកប្រាក់ទៅលេងល្បែងជាដើមនោះ។

តាមសមត្ថកិច្ចបានបង្ហាញថា ជនប្រព្រឹត្តិអំពើរតិរច្ឆានរូបនោះមានឈ្មោះថា ចាន់ ធី អាយុ ៣៤ឆ្នាំ ស្នាក់នៅម្តុំផ្លូវរថភ្លើង ក្នុងភូមិអូជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោងប៉ែត។ សមត្ថកិច្ចបានបន្តទៀតថា ៖ ខណៈដែល​កំពុង​ដឹក​ដៃ​កូនសុំ​ទាន​តាម​​ផ្លូវ​ជាតិ​ ​គ្រាន់តែ​ក្រឡេកឃើញ​សមត្ថកិច្ច​ឈប់​រថ​យន្ត​ភ្លាម ក៏បាន​ស្រែ​កថា ​«ប៉ូលិស​មក​ហើយ ​ឆាប់​រត់​កូន»​ ។ ​ហើយបុរសនោះ បាន​​​រត់យ៉ាងលឿន​​បត់បែន​តាម​ផ្ទះ​អ្នក​ស្រុកចោល​កូន​បាត់​​ស្រមោល​ កើត​ឡើង​​នា​​ព្រឹក​ថ្ងៃទី​២៦ មករា ​២០១៨ ​។​ ប៉ុន្តែ សមត្ថ​កិច្ចបាននាំ​​កូនប្រុស​ម្នាក់​មាន​អាយុ ​៣ឆ្នាំ ​កំពុង​ស្រែកយំ​​នាំ​ទៅ​​ផ្ទះដែល​ស្នាក់​​ ។ សមត្ថកិច្ច​​បាន​ទៅដល់​ផ្ទះ​តូច​​មួយ ដែល​មាន​ស្ត្រី​ម្នាក់​ឈ្មោះ​ តាប់ ​ហេង ត្រូវជា​​ប្រពន្ធ​បុរស​​​គេច​ខ្លួន បាន​​ប្រាប់​សមត្ថ​កិច្ច​​ឱ្យ​ដឹង​​ថា​ គាត់​ដើរ​រើស​អេ​ត​ចាយ​ជាមួយ​កូនច្បង​អាយុ​ ៧ឆ្នាំ​ ទាំង​យប់​ទាំង​ថ្ងៃ​ ឯ​​​​ប្តី​ដើរ​សុំ​ទាន​គេ​ជាង ១០​ឆ្នាំ​​​ហើយ ។ ពី​មុន​ទៅ​ជាមួយ​កូនច្បង​ ​លើក​នេះ ​ទៅ​ជាមួយ​កូន​ទី២ ​ខណៈ​កូន​ទី​៣ ​ពរ​ជាប់​ចង្កេះ​ ហើយ​មាន​ផ្ទៃ​ ១​ខែ ​ថែម​​ទៀត​ ។​ គាត់​បន្ត​ថា ​មិនឱ្យ​ប្តី​សុំទាន​បែប​ជម្រិត ​ឬ​និយាយ​អ្វី​អាក្រក់​ទេ​ ព្រោះ​សមត្ថកិច្ច​ធ្លាប់​ចាប់​អប់រំ​ហើយ​ តែ​ប្តី​​មិន​ស្តាប់​ ។

លោក​អនុ​សេនី​យ៍ឯក ​ឱ​ក ​សំ​ណុ​ក ​អនុប្រធាន​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ​បានប្រាប់​ថា​ បន្ទាប់​ពី​មាន​​ហ្វេ​ស​ប៊ុ​គសរសេរ​​រិះ​គន់ពី​​បុរស​ខាងលើ​​ដឹក​ដៃ​កូនសុំ​ទាន​​បែប​ប្រើ​កម្លាំង​​ពលកម្ម​ និង​ធ្វើបាប​កូននោះ លោក​ឧត្តម​សេនី​យ៍ទោ ​អាត់ ​ខែ​ម ​ស្នងការ​នគរបាល​ខេត្ត​ បាន​ដាក់​បទ​បញ្ជា​ចុះ​ពិនិត្យ​មើល​ និង​​ឱ្យ​រក​​បុរស​នោះ​ យក​ទៅ​សួរនាំ​ តែ​មិន​ទាន់​បាន​ហៅ​ផង ​ស្រាប់តែ​រត់គេច​ខ្លួន​បាត់​ ​។ ​ពេល​នេះ​ សមត្ថកិច្ច​បាន​ទាក់ទង​ខាង​មន្ត្រី​មន្ទីរ​សង្គមកិច្ច​ និង​ស្ត្រី​ជា​ម្តាយ​ និង​ក្មេង​ៗ ​​ទាំង​៣ ​យក​ទៅ​សាកសួរ​ ដើម្បី​ពិនិត្យ​មើល​លផ្លូវច្បាប់​ ៕

ដោយ ៖ Sing Ly

 

LEAVE A REPLY

Please enter your comment!
Please enter your name here