ទូរសព្ទបែក

0
395

ស្ថិតក្នុងសភាពស្តាយក្រោយនៃទង្វើរបស់ខ្លួន បុរសដែលជាអ្នកជោគជ័យគ្រប់ការងារតែបរាជ័យរឿងជីវិត បានរំលឹកអនុស្សាវរីយ៍របស់ខ្លួនទាំងសោកស្តាយនៅចំពោះកូនប្រុស ហើយបានចងក្រងនូវសំណេរទុកជាបទពិសោធន៍ជីវិតសំរាប់ប្រិយមិតអ្នកអានគ្រប់ៗគ្នា. . .

នាមជាម្ចាស់ក្រុមហ៊ុនដ៏ធំមួយដែលឈរជើងយ៉ាងរឹងមាំក្នុងបណ្តារក្រុមហ៊ុនល្បីៗនានា ភាពជាម្ចាស់របស់គាត់បានធ្វើអោយគាត់មានមុខមាត់ និងកិត្តិយសយ៉ាងសុះសាយ តែអ្វីៗមិនគាប់ចិត្តទាំងអស់នោះទេក្រោយពេលបាត់បង់ប្រពន្ធជាទីស្រលាញ់ គ្រួសារដែលធ្លាប់តែអ៊ូរអរត្រូវស្ថិតក្នុងភាពស្ងប់ស្ងាត់ វីឡាដែលមានតំលៃរាប់លានដុល្លារបស់គាត់បានត្រឹមធ្វើអោយបំរើនៅតែប៉ុណ្ណោះ
មរតកនៃស្នេហារបស់គាត់ដែលខំរាប់ឆ្នាំសល់ត្រឹមកូនប្រុសម្នាក់វ័យ៦ឆ្នាំដែលត្រូវកំដរគាត់ក្នុងភាពឯកាលើគំនរទ្រពសម្បតិ្តតែខ្វះសុភមង្គល។ ពិសេសរឿងដែលគ្រប់គ្នាមានចំងល់បំផុតថា << តើហេតុអ្វីបានជាភរិយារបស់គាត់ត្រូវចុះចោលគាត់ដែលជាសេដ្ឋី ហើយទៅផ្តើមស្នេហាជាមួយបុរសសាមញ្ញក្រីក្រម្នាក់ទៅវិញ? ថ្ងៃមួយពេលគាត់ចូលងូតទឹក កូនប្រុសរបស់គាត់បានចូលក្នុងបន្ទប់ធ្វើការរបស់គាត់ ហើយបានកាន់ទូរស័ព្ទរបស់គាត់លេង នឹងបានស៊ករបស់តូចមួយទៅក្នុងស្រោមទូរស័ព្ទនោះតែភ្លាមៗគាត់ក៏មកទាន់ គាត់បានស្រែកយ៉ាងខ្លាំងដាក់កូនរបស់គាត់ ដោយសភាពភ្ញាក់ផងភ័យផង ទូរស័ព្ទក៏របូតចេញពីដៃធ្លាក់ទៅលើកំរាល ដោយសេចក្តីក្រោធនិងកំហឹង គាត់បានទះកំផ្លៀងកូនគាត់មួយដៃដោយមិនបានតាំងចិត្តនោះទេ តែជាអកុសលទង្វើរនេះបានធ្វើអោយប៉ះពាល់ដល់ត្រចៀកនិងភ្នែកជាខ្លាំងនាំអោយកូនតូចត្រូវងងឹតភ្នែកមួយរំពេច។


ក្រោយពេលបញ្ជូនដល់មន្ទីពេទ្យអូនតូចត្រូវទទួលបានការព្យាបាលយ៉ាងយកចិត្តទុកដាក់  តែអ្វីដែលគាត់ក្តុកក្តួលក្នុងចិត្តបំផុតនៅពេលគាត់លឺសំនួរមួយឃ្លាររបស់កូនគាត់ដែលសួរថា << ប៉ាហេតុអ្វីបិទភ្លើងចឹង? ហើយប៉ានៅណាម៉េចអត់និយាយរកកូន? >> គាត់បានត្រឹមលុតជង្គង់សំរក់ទឹកភ្នែកនៅក្បែរកូនគាត់ ដោយមិននិយាយអ្វីទាំងអស់។ ការធ្វេសប្រហែសធ្វើទង្វើរណាមួយដោយកំហឹងធ្វើអោយបុរសម្នាក់នេះសោកស្តាយអស់មួយជីវិត ហើយកូនគាត់ត្រូវពិការទាំងវ័យក្មេងថែមទៀត . .
អ្នកបំរើបានយកទូរស័ព្ទដែលធ្វើហើយអោយគាត់វិញហើយភ្ជាប់ជាមួយសំបុត្រតូចមួយដែលជាងបានឃើញដែលបានសរសេរថា ៖ កូននឹកម៉ាក់ណាស់ថ្ងៃនេៈជាថ្ងៃខួបកំណើតកូន កូនចង់អោបប៉ា ចង់បានទិញពេលវេលាពីប៉ា កូនចង់អោយប៉ាស្រលាញ់កូនដូចកូនស្រលាញ់ប៉ា ចង់លឺប៉ានិយាយថាស្រលាញ់កូន កូនចង់លេងសួនសត្វនៅព្រឹកស្អែកនេៈ កូនចង់ឃើញសត្វខ្លា សង្ឃឹមថាប៉ាជូនកូនទៅ កូនស្រលាញ់ប៉ា។ . . .

ដោយការខិតខំប្រឹងប្រែងរបស់ក្រុមគ្រូពេទ្យធ្វើអោយអូនតូចអាចស្តាប់លឺ នឹងមើលឃើញដូចមុនជាពិសេសគាត់បានចំនាយទឹកប្រាក់យ៉ាងច្រើនធ្វើខូបកំណើតអោយកូនគាត់នៅមន្ទីពេទ្យតែម្តង ហើយបាននិយាយទៅកាន់កូនប្រុសជាសាធារណៈ ប៉ាសូមទោសកូននិងម្តាយកូនផង តាមពិតប៉ាស្រលាញ់អ្នកទាំងអស់គ្នាណាស់ តែប៉ាខុសមួយពេលព្រោះប៉ាគិតថាលុយអាចធ្វើអោយគ្រួសារយើងសុខដុមទើបប្រឹងតែរឿងការងារមិនគិតដល់សុខទុក្ខអ្នកទាំងអស់គ្នា ពេលនេះប៉ាយល់ហើយ។ និយាយមិនទាន់ចប់ផងប្រពន្ធគាត់នៅក្បែរនោះបានរត់ចេញមកហើយយំអោបប្តីនឹងកូនភ្លាមផងដែរ តាមពិតប្រពន្ធគាត់មិនបានរត់តាមប្រុសឬមានចិត្តបែកបែរពីគាត់នោះទេតែគាត់ចង់អោយប្តីគាត់យល់ពីជីវិតគ្រួសារតែប៉ុណ្ណោះ. . . !
កុំរវល់ពេកភ្លេចគ្រួសារអ្នក កុំយកសម្ភារៈនិយមមានតម្លៃជាងមនុស្សនៅជុំវិញខ្លួនអ្នក ត្រូវចេះបង្កើតភាពរីករាយនឹងផ្តល់ក្តីស្រលាញ់សម្រាប់មនុស្សជុំវិញខ្លួន កុំធ្វើអោយជីវិតមានវិប្បដិសារី៕

រក្សាសិទ្ធដោយ ៖ ncndaily
អត្ថបទដោយ ៖ Madam ស្នេហា

LEAVE A REPLY

Please enter your comment!
Please enter your name here