គម្រោង Residences BEL AIR នឹងធ្វើឲ្យការរស់នៅប្រកបដោយភាពបរិសុទ្ធ និងទេសភាព យ៉ាងស្រស់ត្រកាលតាមមាត់ទន្លេ

0
479

គម្រោង Residences BEL AIR គឺជាគម្រោងអាផាតមេនប្រណិតដែលមានទីតាំងស្ថិតនៅនៅចំពីមុខ ទន្លេចតុមុខ ឬដែលគេហៅថាទន្លេបួនមុខ ដែលរួមមានទន្លេបាសាក់ ទន្លេមេគង្គ ទន្លេសាបប្រសព្វគ្នា។

គម្រោង Residences BEL AIR គឺគម្រោងលំនៅដ្ឋានប្រណិតដែលស្ថិតនៅក្នុងសហគមន៍ដ៏មាន ប្រជាប្រិយភាព។ លំនៅដ្ឋាននោះមានប្រភេទវីឡាប្រណិត អគារអាផាតមេនដែលមានជាច្រើនជាន់ និង សណ្ឋាគារប្រណិតដែលស្ថិតនៅជ្រោយចង្វារ។ លោកអ្នកអាចមើលទេសភាពមាត់ទន្លេ និងខ្យល់បរិសុទ្ធដ៏ស្រស់ត្រកាល។

រស់នៅក្នុងសហគមន៍មួយប្រកបដោយភាពសម្បូរបែប ងាយស្រួលរស់នៅដែលមានដូចជា៖ ផ្សារ មន្ទីរពេទ្យ សាលារៀន ក្លឹបកីឡា បារ ហាងកាហ្វេ ភោជនីយដ្ឋានដែលមានបម្រើជូនអាហារទាំងអ្នករស់នៅក្នុងតំបន់ និងអន្តរជាតិ ទាំងអស់នេះវាពិតជាធ្វើឲ្យជីវិតមានភាពស៊ីវិល័យ។

ជាមួយបរិយាកាសអំណោយផលពីមាត់ទន្លេ (ស្ថិតនៅក្បែរនឹងមាត់ទន្លេមានចំងាយត្រឹមតែ១​គីឡូម៉ែត្រ ពីទន្លេសាប និងទន្លេមេគង្គ) ហើយស្ថិតនៅក្បែរទីតាំងមួយដែលអាចមើលឃើញពីព្រះបរមរាជវាំង មើលពីត្រើយម្ចាងទៀត។ ទីតាំងអំណោយផលស្ថិតនៅមិនឆ្ងាយពីត្រើយម្ខាងទៀត នៃវិថីព្រះស៊ីសុវត្ថិ។ មិនយូរ មិនឆាប់តំបន់ជ្រោយចង្វារនឹងក្លាយជាតំបន់អភិវឌ្ឍន៍មួយដែលមានភាពស៊ីវិល័យ។

តំបន់ជ្រោយចង្វារត្រូវបានគេទទួលស្គាល់ថាជាតំបន់អភិវឌ្ឍន៍ និងមានសក្តានុពលយ៉ាងខ្លាំងនៅក្នុង ក្រុងភ្នំពេញ។

គម្រោង Residences BEL AIR ត្រូវបានទទួលស្គាល់ថាជាគម្រោងលំនៅដ្ឋានដែលផ្តល់ជូនដល់អ្នករស់នៅ ប្រកបដោយទេសភាពដ៏ស្រស់ស្អាត និងបរិយាកាសដ៏សែនមនោរម្យ។

គម្រោង Residences BEL Air មានប្រភេទលំនៅដ្ឋានដូចជា៖ ស្ទូឌីយ៉ូ ខុនដូ និងអាផាតមេន ដែលគ្រប់ យូនីតមានរានហាលទាំងអស់ដែលអាចឲ្យអ្នករស់នៅមើលឃើញទេសភាពដ៏ស្រស់ស្អាត។ យូនីតនីមួយៗមានបន្ទប់គេងចាប់ពី១បន្ទប់ទៅ៣បន្ទប់ជាមួយនឹងទំហំ ចាប់ពី ៧៣ម៉ែត្រការ៉េ ទៅដល់៩០៩ ម៉ែត្រការ៉េ។

គម្រោង Residences BEL Air ដែលមានអគារអាផាតមេនកំពស់១៨ជាន់រួមផ្សំជាមួយ

នឹងទេសភាពមាត់ទន្លេបរិសុទ្ធ។ គម្រោងលំនៅដ្ឋាននេះបែរមុខទៅខេត្តកណ្តាលដែលជាប់នឹងទន្លេមេគង្គ ស្ថិតនៅជាប់សាលមហា ស្រពចតុមុខ ហើយក៏អាចមើលឃើញទេសភាពនៃតំបន់កោះដាច់ ក៏ដូចជាទិដ្ឋាភាពនៃតំបន់ជ្រោយ ចង្វារ ដងទន្លេសាប ជាពិសេសទេសភាពនៃទីក្រុងភ្នំពេញផងដែរ។

ទេសភាពដងទន្លេដែលអមដោយស្ពានចំនួន៥ (គម្រោងស្ពានភាគច្រើនត្រូវបានសាងសង់ថ្មី ស្ពានចំនួន ៤ត្រូវបានដាក់ដំណើរការឲ្យប្រើប្រាស់ជាផ្លូវការហើយ និងមួយទៀតកំពុងដំណើរការសាងសង់) និងមានសាឡាងសម្រាប់ជា មធ្យោបាយធ្វើដំណើរផងដែរ។ ការធ្វើដំណើរតាមសាឡាងពីត្រើយម្ខាងទៅកាន់

គម្រោងលំនៅដ្ឋាន Residences BEL AIR មានចំងាយត្រឹមតិចជាង១គីឡូម៉ែត្រតែប៉ុណ្ណោះ៕

ប្រសិនបើអ្នកចង់បានព័ត៌មានបន្ថែមអំពីអចលនទ្រព្យនេះ សូមផ្ញើអ៊ីម៉ែលទៅកាន់ ដោយចុចនៅលើប៊ូតុង “សំណួរ” ឬ “អ៊ីម៉ែលភ្នាក់ងារ” ឬចុចលើប៊ូតុងលេខទូរសព្ទដើម្បីបង្ហាញ លេខទូរសព្ទ និងហៅទូរសព្ទចេញ។ ជាជម្រើស អ្នកអាចរក្សាអចលនទ្រព្យនេះទុក ដើម្បីមើលពេលក្រោយទៀត ៕ ប្រភពRealestate

LEAVE A REPLY

Please enter your comment!
Please enter your name here