ចុមម៉េចចឹង គ្រាន់តែរឿងខឹង Tim Cook សោះ មេធំរបស់ Facebook បញ្ជាឲ្យបុគ្គលិកក្រុមហ៊ុនទាំងអស់ឈប់ប្រើទូរស័ព្ទ Apple

0
376

យោងតាមសារព័ត៌មានក្រៅស្រុក New York Time បាននិយាយថា លោក Mark Zuckerberg ខឹងយ៉ាងខ្លាំងចំពោះ CEO ក្រុមហ៊ុនទូរស័ព្ទ Apple លោក Tim Cook ដែលរិះគន់ Facebook យ៉ាងចាស់ដៃ លើរឿង Facebook ដឹកនាំមនុស្សឲ្យចែកចាយព័ត៌មានផ្ទាល់ខ្លួន ដែលឥតប្រយោជន៍ច្រើន និង ធ្វើការបញ្ចេញមុខងារថ្មីៗដើម្បីទាក់ទាញអ្នកប្រើ ក៏ដូចជាការខ្វាយខ្វល់ពីអ្នកប្រើប្រាស់ណាស់អញ្ចឹង ជាពិសេសគឺឲ្យពួកគេចំណាយពេលលើវាច្រើនតែម្ដង ។

 

ប៉ុន្មានថ្ងៃមកនេះមានបណ្ដាសារព័ត៌មានជាច្រើនបាននាំគ្នានិយាយពីរឿងដែល ស្ថាបនិកក្រុមហ៊ុន Facebook បានបញ្ជាឲ្យបុគ្គលិកដែលមានមុខងារធំៗ នៅក្នុងក្រុមហ៊ុន Facebook ទាំងអស់ឲ្យឈប់ប្រើ ស្មាតហ្វូនរបស់ Apple ។

ជាងនេះដែរ ក្រោយបានឮដំណឹងនេះហើយ លោក​ Mark ក៏បានឆេះដុំយ៉ាងខ្លាំង ព្រោះតែសម្ដីរិះគន់មកលើបណ្ដាញសង្គមរបស់ខ្លួនបែបនេះ ដែលធ្វើឲ្យលោក បានបញ្ជាឲ្យបុគ្គលិកក្រុមហ៊ុន Facebook ដែលមានឋានៈធំៗទាំងអស់ ឈប់ប្រើប្រាស់ស្មាតហ្វូន Apple ដែលដំណើរការដោយ iOS ហើយលោក ឲ្យបុគ្គលិកងាកមកប្រើប្រាស់ Android វិញ ។

ទោះបីយ៉ាងនេះក្ដី យើងមិនទាន់ទទួលដំណឹងណាមួយថា Tim Cook ប្រតិកម្មទៅលើរឿងនេះនៅឡើយទេ ព្រោះដំណឹងនេះវាទើបលេចឮថ្មីៗនេះដែរ ហើយប្រហែលលោកក៏គិតឃើញដែរថា និយាយទៅលើសពេក មិនបានចាប់អារម្មណ៍ថាបុគ្គលិករបស់ Facebook រាប់រយនាក់កំពុងប្រើប្រាស់ Apple ដែរនោះ ។

សូមរំឡឹកថា មួយរយៈមុននេះ បណ្តាញ Facebook មានរឿងច្រើនណាស់ ដូចថ្មីៗនេះអញ្ចឹងដែរ តាមបណ្ដាញសារព័ត៌មានក៏បានចុះផ្សាយដែរថា អ្នកដែលវិនិយោគធំៗនៅក្នុងក្រុមហ៊ុន Facebook ក៏បានបង្ខំឲ្យលោក Mark ចុះចេញពីតំណែងដែរ ក្រោយរកឃើញថា ប្រព័ន្ធផ្សព្វផ្សាយមួយនេះ ត្រូវបានគេលួចយកគណនី និងមានចន្លោះប្រហោងជាច្រើនដងជាញឹកញយរួចមក៕ប្រភពBunsines

 

LEAVE A REPLY

Please enter your comment!
Please enter your name here