វីធីងាយៗ សម្រាប់មេផ្ទះពីរបៀបធ្វើសម្លរប្រហើរកូនកាត់

0
652

នៅខាងក្រោមនេះ វាជាវិធិធ្វើម្ហូបម៉្យាង ដែលគេហៅថាសម្លរប្រហើរកូនកាត់ ប៉ុន្តែខ្មែរយើងគឺមានសម្លប្រហើរធម្មតា ឥឡូវនេះមានសម្លរប្រហើរកូនកាត់ សំរាប់ស្ត្រីមេផ្ទះ ធ្វើជូនស្វាមីសាកម្តងមើល សូមអានវិធីសាស្ត្រខាងក្រោមនេះ៖

គ្រឿងផ្សំ ៖

– បង្គា បកសំបក វះយកដីចេញពីសសៃខ្នងអោយស្អាត

– ល្ពៅ ននោង

– ស្នៀតពោត ផ្សិតចំបើង

– ស្លឹកបាស ជីនាងវង

– បង្គាក្រៀម បុកឲ្យម៉ត់

– កាពិ យកដុតតិចរិតតែល្អ

– ម្ទេស ខ្ទឹមស ខ្ទឹមក្រហម ខ្ជាយ គ្រាប់ម្រេច បុកឲ្យម៉ត់

– ស្ករស អំបិល ទឹកត្រី ប៊ីចេង

#វិធីធ្វើ ៖

1-យកបង្គាក្រៀមកន្លះកូនចាន បុកឲ្យម៉ត់ ហើយបុកជាមួយកាពិ1 ស្លាព្រា ម្ទេស២,៣ផ្លែ ខ្ទឹមស ៥,៦កំពឹស និងខ្ជាយ អោយម៉ត់។

2- ដាំទឹកឲ្យពុះ បង់គ្រឿងផ្សំដែលបុកហើយ អំបាញ់មិញរួច

បង់ល្ពៅ និងស្នៀតពោតមុនគេ ហើយបង់ននោង និងផ្សិតតាមក្រោយ។

3- ហើយបង់ក្នុងសម្លរ ដាក់ទឹកត្រី អំបិលតិច ស្ករសតិច ប៊ីចេង អោយរសជាតិប្រហើរលមៗ ពុះហើយបង់បង្គាចុងក្រោយថែមស្លឹកបាស និងជីរនាងវង ម្ទេសដាក់តាមចិត្ត កាន់តែហិរកាន់តែមានរសជាតិ ៕ប្រភពKBuzz Food

LEAVE A REPLY

Please enter your comment!
Please enter your name here