ពិធីបុណ្យកាន់បិណ្ឌប្រពៃណីជាតិខ្មែរយើង គឺមានរយៈពេល១៥ថ្ងៃ ដែលជាឱកាសដ៏ល្អសម្រាប់ឲ្យប្រជាប្រុសស្រី ធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃ នៅទីវត្តនានា។ ក្នុងនោះអ្នកគាំទ្របានសង្កេតឃើញថា តារាប្រុសស្រីជាច្រើនបាននាំគ្នាទៅវត្ត និងធ្វើបុណ្យចែកទានដល់បណ្តាអ្នក កំពុងជួបទុក្ខលំបាកក្រីក្រផងដែរ។
ជាក់ស្តែង តារាចម្រៀងប្រុស លោកកែវ វាសនា ក៏បាននាំភរិយាជាទីស្រលាញ់របស់ខ្លួនធ្វើបុណ្យ សាងកុសលជាមួយគ្នាដែរ ដោយ លោកកែវ វាសនា និងភរិយា បានទៅវត្តដែលខ្សត់នៅឯ ខេត្ត កំពង់ឆ្នាំង ជាពិសេសគឺត្រូវជន់លិច ដោយទឹកជំនន់អស់ ក្នុងគោលបំណងដើម្បីទៅជួយយកអំណោយបន្តិចបន្តួច ក៏ដូចជាថវិកាមួយចំនួន សម្រាប់សម្រាលទុក្ខលំបាករបស់ពួកគេ មិនត្រឹមតែប៉ុណ្ណោះ អ្នកដែលត្រូវបានទទួលអំណោយទាំងអស់គឺ៥០គ្រួសារឯណោះ។
ក្រោយបានឃើញបែបនេះ មហាជនជាច្រើន នាំគ្នាធ្វើការកោតសរសើរដល់តារារូបនេះ ដែលមានទឹកចិត្តល្អ ទោះបីជារវល់នឹងការងារ ក៏មិនភ្លេចធ្វើបុណ្យ សាងកុសលដែរ៕ ប្រភពFB