ប៉ិនទើសពេក!!! លោក ម៉ៃ សុគន្ធ ពេលនេះ ត្រូវតារាចម្រៀងលោកខេមរៈ សេរីមន្ត ប្រកាសប្តឹង ហើយ

0
493

(ភ្នំពេញ) នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨នេះ កំពូលតារាចម្រៀង លោកខេមរៈ សេរីមន្ត បានបង្ហោះសារនៅលើ ផេកផ្លូវការរបស់លោកថា មេធាវីរបស់ខ្ញុំបាន រៀបចំសំណុំបែបបទរួចអស់ហើយបទល្មើសនឹងភស្តុតាងមានគ្រប់គ្រាន់អស់ហើយ

–បទញុះញុង់មានជាអាទិ៍

–បទធ្វើអោយប៉ះពាល់សិទ្ធនឹងផលប្រយោជន៍បុគ្គល

ខ្ញុំមិនដែលគិតចង់មានបញ្ហាជាមួយបុគ្គលម្នាក់នេះឡើយតែគាត់ចង់បានបែបនេះដូច្នេះទទួលយកអ្វីដែលខ្លួនបានសាងបទល្មើសនេះចុះ។

ការប្រកាសប្តឹងនេះបានធ្វើឡើងបន្ទាប់ពីលោកម៉ៃសុគន្ធ បានចេញសាររិះគន់តារាចម្រៀងលោកខេមរៈសេរីមន្តម្តងជាពីរដង ហើយចុងក្រោយនេះក៏បានចេញសារ និងវីដេអូ រិះគន់ចំៗ ពាក់ព័ន្ធករណីការដែលលោកខេមរៈសេរីមន្ត បានជិះឧទ្ធម្ភាកច្រ ទៅគំរោងអភិវឌ្ឈន៍ដីមួយឡូត៍ខេមរៈសេរីមន្តឡេងណាវ៉ាត់ត្រា។

លោកម៉ៃ សុគន្ធ បានចេញសារដោយមានខ្លឹមសារថា ត្រឹមតែទៅលក់ដីនៅ ម្តុំវាលស្រែមួយរយសោះ ជិះសុទ្ធតែអេលីកុកទែរ(ឧទ្ធម្ភាចក្រ) មើលតែទៅលក់ពេជ្រនៅឌូប៊ៃ

Bodia ថ្មីជានិច្ច អ្នកមានជាន់ថ្មីជាន់ដី អាលាក់ហើយ

ឃើញថាឧកញ៉ាល្បីៗមួយចំនួនធំ ដែលមានរបរបើកលក់ដីរឺបុរី គាត់នៅតែរក្សាជំហរដដែរ មិនសម្បើម ដូចចឹងសោះ

ចំលែកអី តែអ្នកចំរៀងយើង បានចឹងគេប្រៀបធៀបទៅនឹង ក្ងោក មិនខុសមែន។ ជារឿយៗលោកម៉ៃ សុគន្ធ ធ្លាប់បានគេស្គាល់ថា ជាអ្នកពូកែ រិះគន់ ជាពិសេសតារាដូចគ្នាតែម្តង។ កាលពីពេលកន្លងទៅ លោកម៉ៃ សុគន្ធ ធ្លាប់បានរិះគន់ ទៅលើម៉ូតសក់ ក៏ដូចជាបទច្រៀង ក្បាច់ក្ងោក របស់លោកខេមរៈ សេរីមន្តផងដែរ៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here