ខេមរៈ សិរីមន្ត បង្ហាយសាច់ដុំបន្ថែម ស្រីៗឃើញហើយ ព្រឹពេញខ្លួន

0
1226

តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក ខេមរៈ សិរីមន្ត ទោះបីជាចូលសិល្បៈយូរឆ្នាំណាស់មកហើយក្តី ថែមទាំងបានរៀបការមានគ្រួសារ ក៏លោកនៅតែមានកេរ្តិ៍ឈ្មោះបោះសម្លេងល្បីខ្លាំង ដោយទទួលបាននូវការគាំទ្រពីពុកម៉ែបងប្អូនគ្រប់ស្រទាប់ គ្រប់វ័យ។ តារាប្រុសរូបនេះក៏ត្រូវបានមហាជនស្គាល់ថាចូលចិត្តបង្ហាញនូវរូបរាងស្រស់សង្ហា មានសាច់ដុំធំៗទាំងនៅក្នុង វីដេអូបទចម្រៀង និងនៅលើឆាកប្រគុំតន្រ្តីនានា។

ទោះបីជាមានរូបរាងសាច់ដុំបែបនេះក៏ដោយ ប៉ុន្តែ ខេមរៈ សិរីមន្ត នៅតែបន្តការហាត់បន្ងែមសាច់ដុំ ជាក់ស្តែងនៅថ្ងៃនេះលោកបានបង្ហោះរូបភាពថ្មីៗរបស់ខ្លួន ដែលបានខិតខំហាត់អស់រយៈពេល១ឆ្នាំ ដោយឃើញថារូបរាងទាំងស្មា និងសាច់ដុំ របស់ ខេមរៈ សិរីមន្ត រាងធំជាងមុន។ ដោយលោកបានសរសេរថា៖ “ហាត់រាល់ថ្ងៃមួយឡើងបន្តិចៗមួយឆ្នាំគង់តែឡើងបានច្រើនទេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here