យោងតាមបណ្តាញសង្គមហ្វេសប៊ុករបស់អ្នកនាងបានសរសេររៀបរាប់ថា៖ «ខ្ញុំគិតថាយើងគួរតែបើកចិត្តអោយទូលាយដើម្បី ពិភពលោកស្រស់ស្អាត ហើយ វាជាសិល្បៈនៃការស្លៀកពាក់ និងការនិយមចូលចិត្តភាពសិចស៊ីរបស់គាត់តាំងតែពីដើម ស្រីម៉ុចជាតារាសិចស៊ី ខ្ញុំចូលចិត្តការតុបតែងខ្លួនគាត់ ហើយខ្ញុំក៏ចូលចិត្តស្លៀកសិចស៊ីដែរ (តែឥឡូវមិនសូវហ៊ានទេខ្លាចប្តី ឃ្មុំដាក់)» ។ បើទោះបីជាមានមតិគាំទ្របែបនេះក្ដី ប៉ុន្តែក៏នៅតែមានមតិជាច្រើនខមិនរិះគន់ដដែល ដែលនេះអាស្រ័យទៅតាមផ្នត់គំនិត និងការយល់ឃើញរៀងៗ ខ្លួន។
ជាមួយនឹងរ៉ូបមួយឈុតនេះ ត្រូវបានមហាជនមួយចំនួនបានសម្តែងការរិះគន់យ៉ាងចាស់ដៃ ថានាងលេងខ្លួនស៊ីចស៊ីហួសហេតុ។ យ៉ាងណាមិញ ដោយទ្រាំនឹងពាក្យរិះគន់មិនបាន អ្នកនាង ខាត់ សុឃីម ដែលជាតារាជើងចាស់មួយរូបតែងតែអភិរក្សសិល្បៈ វប្បធម៌ បានចេញមុខបោះសម្តីមួយឃ្លាទៅលើបណ្ដាញហ្វេសប៊ុកផងដែរ។
តារាសម្ដែងស្រីជើងចាស់ ស្រីម៉ុច ដែលត្រូវទស្សនិកជនស្គាល់គ្រប់គ្នាថាជា «ជីដូនកាកី» ថ្មីៗ កំពុងទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពេលរូបនាងបានបង្ហាញរាងស៊ីចស៊ី ជាម៉ូតប៊ីគីនីបង្អួតគល់ភ្លៅ ក្នុងកម្មវិធីសិល្បៈមួយ៕ប្រភពខ្មែរណត