តារាចម្រៀងជើងចាស់ អ្នកនាង ម៉េង កែវជ្ជតា នាងបានបណ្តុះបណ្តាលឲ្យកូនប្រុសស្រីចេះលេងតន្រ្តីបកស្រាយបទចម្រៀង

0
440

តារាចម្រៀងជើងចាស់ អ្នកនាង ម៉េង កែវជ្ជតា នៅតែរក្សាកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងវិស័យសិល្បៈទោះបីជាចូលសិល្បៈជាយូរណាស់មកហើយក្តី។ ជាពិសេសអ្នកនាងបានបណ្តុះបណ្តាលឲ្យកូនប្រុសស្រីទាំងទ្វេរបស់ខ្លួនចេះលេងតន្រ្តី បកស្រាយបទចម្រៀង ដែលសុទ្ធសឹងតែមានដុងនៅខាងផ្នែកសិល្បៈ រហូតដល់បានចេញទៅសម្តែងនៅក្រៅប្រទេសថែមទៀតផង។

យ៉ាងណាមិញកាលពីព្រឹកថ្ងៃទី២៩ ខែឧសភានេះអ្នកនាង ម៉េង កែវជ្ជតា ព្រមទាំងកូនៗបានចេញសម្តែងនៅក្នុងកម្មវិធីមហោស្រពតន្ត្រី និងចម្រៀងកុមាររបស់ស្ថានីយទូរទស្សន៍ជាតិកម្ពុជា និងទទួលជោគជ័យក្នុងការសម្តែងផងដែរ។ ដោយតារាចម្រៀងជើងចាស់រូបនេះ បានសរសេរថាបង្ហាញអារម្មណ៍រំភើបនៅលើបណ្តាញសង្គមថា៖
“ថ្ងៃនេះនាងខ្ញុំ កូនទាំងពីរ និងក្មួយទាំងពីរ (បងអ្នកបងពេជ្របុប្ផា ) បានចូលរួមប្រគុំភ្លេង និងច្រៀងជាកិត្តយស ក្នុងកម្មវិធីមហោស្រពតន្ត្រី និងចម្រៀងកុមាររបស់ស្ថានីយទូរទស្សន៍ជាតិកម្ពុជានៅសាលចតុមុខនាព្រឹកថ្ងៃអង្គារ៍ ទី ២៩ ខែឧសភា ឆ្នាំ ២០១៨ ។

តំណាងឲ្យក្រុមគ្រួសារត្រកូលម៉េងទាំងមូល សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវដែលបានផ្តល់នូវមហាកិត្តិយសខ្ពង់ខ្ពស់បំផុតដល់ក្រុមតន្ត្រីគ្រួសារត្រកូលម៉េង ក្នុងឱកាសដ៌ថ្លៃថ្លានេះ គឺជាកម្លាំងចិត្តដ៏មានតម្លៃ។ យើងខ្ញុំនឹងបន្តការខិតខំប្រឹងប្រែងបន្ថែមទៀតលើសមត្ថភាពសិល្បៈដើម្បីលើកស្ទួយវិស័យវប្បធម៌ខ្មែរដ៏រុងរឿងអោយកាន់សំបូរបែប និងមានគុណភាពកំរិតខ្ពស់ ។

យើងខ្ញុំសូមបួងសួងទេវតាឆ្នាំថ្មីសូមតាមជួយបីបាច់ថែរក្សាលោកទាំងទ្វេ និងកូនចៅជាទីស្រលាញ់អោយប្រកបដោយសុខភាពល្អបរិបូរណ៌ និងមានជោគជ័យក្នុងកិច្ចដឹកនាំគ្រប់វេលា សូមអរគុណលោកគ្រូ អ្នកគ្រូដែលអញ្ជើញមកពីខេត្តក្រុងនានាដែលបានផ្តល់ក្តីស្រលាញ់អោយយើងខ្ញុំ សូមអរគុណសាលាស្រណោះតន្ត្រីដែលផ្តល់ចំណេះដឹងតន្រ្តីអោយកូនៗនាងខ្ញុំ សូមអរគុណសម្រាប់អាហារថ្ងៃត្រង់ដ៏មានឱជារសដែលឯកឧត្តម និងលោកជំទាវរៀបចំសម្រាប់កម្មវិធីទាំងមូល”៕

ដោយ វុន សុខជា

ប្រភពKhmer Note Komsan

LEAVE A REPLY

Please enter your comment!
Please enter your name here