ពិសេសមែន! អតីតជ័យលាភីហ្វ្រេសស៊ីប៊ូយលេខ១ ប្រចាំឆ្នាំ២០០៨ បែជានាំប្រពន្ធ…….

0
544

តារាដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងប្រទេស និងទទួលបានការគាំទ្រពីសំណាក់អ្នកគាំទ្រគឺលោក កែវ បូរ៉ា អតីតជ័យលាភីហ្វ្រេសស៊ីប៊ូយលេខ១ ប្រចាំឆ្នាំ២០០៨ ។ យ៉ាងណាមិញលោកក៏បានស្ងប់ស្ងាត់ពីវិស័យសិល្បៈ បានរៀបអាពាហ៍ពិពាហ៍ ព្រមទាំងមានបុត្រដែលជាចំណងដៃផងដែល។

ខណៈដែលលោក កែវ បូរ៉ា ស្ងប់ស្ងាត់ពីសិល្បៈកាលពីថ្មីៗនេះ តារាសម្តែងលោក កែវ បូរ៉ា បានបើកហាងលក់បុកល្ហុងថ្មីមួយដែលមានទីតាំងនៅចំការមន។ ក្នុងនោះក៏មានមិត្តរួមអាជីពគឺកញ្ញា សុម៉ាលី និងលោក រតនៈ វិសិដ្ឋ បានទៅគាំទ្រព្រមទាំងកោតសរសើរនូវរសជាតិ ដោយបានសរសេរបង្ហោះក្នុងគណនីហ្វេសប៊ុកថា៖ «បុកល្ហុងក្តាមស្រែ ប្អូនកែវបូរ៉ា ឆ្ងាញ់» ៕

LEAVE A REPLY

Please enter your comment!
Please enter your name here