Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
មោទនភាពណាស់ សម្រាប់ទីក្រុងភ្នំពេញ ក្នុងរយៈពេល៣ថ្ងៃ ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិជាង១២ម៉ឺននាក់ មកលេងកំសាន្ត នៃពិធីបុណ្យចូលឆ្នាំថ្មី

ព័ត៌មាន

មោទនភាពណាស់ សម្រាប់ទីក្រុងភ្នំពេញ ក្នុងរយៈពេល៣ថ្ងៃ ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិជាង១២ម៉ឺននាក់ មកលេងកំសាន្ត នៃពិធីបុណ្យចូលឆ្នាំថ្មី

By Local

April 18, 2019

ភ្នំពេញ៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកំសាន្តនៅសង្គ្រាន្តវត្តភ្នំ មានប្រមាណ១២ម៉ឺននាក់។

រាជធានីភ្នំពេញ គឺជាបេះដូងនៃកម្ពុជា ហើយគោលដៅទេសចរណ៍ដ៏ធំមួយ ដើម្បីទាក់ទាញក្នុងចំណោមគោលដៅទេសចរណ៍ ទាំង២៥ខេត្ត-ក្រុង នៅទូទាំងប្រទេស ជាពិសេសនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិរបស់ខ្មែរយើង រយៈពេល៣ថ្ងៃ កន្លងមកនេះ ដែលមានប្រជាពលរដ្ឋបានដើរលេងកំសាន្ត តាមរមណីយដ្ឋាននានា ពិសេសរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ យ៉ាងសប្បាយរីករាយក្រៃក្រែង។

ក្នុងនោះដែលរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំជាសង្គ្រាន្តវត្តភ្នំ សំរាប់ឲ្យប្រជាពលរដ្ឋ ដែលមិនបានធ្វើដំណើរទៅស្រុកកំណើត មានឱកាសបានកំសាន្តសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ក្នុងរាជធានីភ្នំពេញ រយៈពេល៣ថ្ងៃចូលឆ្នាំ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានរៀបចំពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ បានល្អប្រសើរ ក្នុងរាជធានីភ្នំពេញ ដែលជាការផ្តល់ឱកាស ដ៏រីករាយជូនប្រជាពលរដ្ឋសប្បាយ ដោយមិនមានក្តីបារម្ភ ទាំងនៅតាមរមណីដ្ឋាន, តាមវត្តអារាម, និងតាមទីសាធារណៈនានា៕ ដោយ សុខជា

សូមមើលភាពខាងក្រោម៖