ធ្លាប់ស្គាល់គាត់ទេ? តារាសម្តែងដ៏ល្បីល្បាញមួយរូបដែលអ្នកមិនធ្លាប់បានដឹងពីសមត្ថភាពពិសេសរបស់លោក

0
301

អ្នកធ្លាប់បានទស្សនារឿងគ្រូម៉ៅកម្ចាត់ខ្មោចឆៅប្រាកដជាបានស្គាល់គាត់ជាមិនខាន។ លោក N!Xua Toma ជាតារាល្បីមួយរូបនៅតំបន់អាព្រិចកំឡុងឆ្នាំ ១៩៨០។

ជាការពិត ប្រិយមិត្តបានស្គាល់រូបលោកតាមរយះរឿង The Gods Must Be Crazy ជាតួអង្គមនុស្សព្រៃ។ អ្នកនៅក្នុងតំបន់នោះភាគច្រើនបាននិយាយថាលោកជាតួអង្គល្បីបំផុតនៅក្នុងប្រទេស Namibia។ មិនតែប៉ុណ្ណោះ លោក N!Xua Toma ជាសមាជិកភាគតិចសាន ហើយលោកអាចនិយាយបានច្រើនភាសាដូចជា Jul Hoan Otjiherero Swanna បានយ៉ាងល្អ។

ប៉ុន្តែគេសួរថាលោកមានអាយុប៉ុន្មាន គឺលោកមិនឆ្លើយនោះទេ មូលហេតុខ្លួនលោកមិនដឹងថាមានអាយុប៉ុន្មានផង។ នៅមុនពេលលោកចូលសម្តែងនៅលើកដំបូងមិនទាន់មានការយល់ដឹងពីជីវភាពរស់នៅទាន់សម័យនោះទេ ហើយនៅពេលចូលធ្វើតេស្តសម្តែងនោះលោកបានស្គាល់ជនជាតិស្បែកសតែបីនាក់ប៉ុណ្ណោះ។ ម្យ៉ាងវិញទៀតលោកមិនបានដឹងពីតម្លៃរបស់ក្រដាសប្រាក់ផងដែរ ដូច្នេះហើយទើបប្រាក់ចំណូលរឿងដំបូងដែលគាត់បានសម្តែង The Gods Must Be Crazy គ្មានតម្លៃអ្វីទាំងអស់សម្រាប់គាត់ ហាក់បីដូចជាគាត់មិនទទួលបានអ្វីសោះពីការសម្តែងរឿងនេះ សូម្បីតែរបៀបរក្សាទុកប្រាក់ក៏គាត់មិនដឹងថាធ្វើយ៉ាងម៉េចដែរ។

ទោះជាយ៉ាងណា ក្រោយមកដោយសារទទួលបានការណែនាំពីក្រុមការងារសម្តែងភាពយន្តដែលធ្វើការជាមួយលោក ទើបលោកបានសម្រេចយកលុយទាំងនោះសាងសង់ផ្ទះមួយសម្រាប់គ្រួសាររបស់លោកដោយបានប្រើប្រាស់ប្រព័ន្ធទឹក ភ្លើងដូចអ្នកទីក្រុងផងដែរ។ បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងខ្លាំងក្លារឿង The Gods Must Be Crazy លោក N!Xua Toma ត្រូវបានគេអញ្ជើញឲ្យចូលរួមថតរឿងសម្តែងមួយចំនួនផ្សេងទៀតមានដូចជា The Gods Must Be Crazy II ដែលផលិតក្នុងឆ្នាំ ១៩៨៩

 

រឿង Kwagga Strikes Back ផលិតក្នុងឆ្នាំ ១៩៩០

 

រឿង Crazy Safari ថតក្នុងឆ្នាំ ១៩៩១

 

រឿង The Gods Must be Funny in China ឆ្នាំ ១៩៩៤។

បន្ទាប់ពីបញ្ចប់ការសម្តែងខ្សែភាពយន្ត លោកក៏បានត្រលប់មកប្រទេស Namibia វិញ ហើយចាប់ផ្តើមជីវិតជាកសិករម្តងទៀត ដោយលោកបានដាំដំណាំពោត សណ្តែក ល្ពៅ និងចិញ្ចឹមសត្វគោ ក្របីផងដែរ។ អ្វីដែលសំខាន់នោះគឺរូបលោកមិនអាចគ្រប់គ្រងរបស់លើសពី ២០ បានទេ ក៏ព្រោះតែលោកអាចរាប់លេខបានត្រឹមតែពីលេខ ១ ដល់ ២០ ប៉ុណ្ណោះ នេះបើយោងតាមសារព័ត៌មួយក្នុងប្រទេស Namibia ធ្លាប់បានចុះផ្សាយពីខ្សែជីវិតរបស់លោក។

 

ចូលមកក្នុងឆ្នាំ ២០០៣ លោកបានកើតជម្ងឺរបេង និងត្រូវលេបថ្នាំជាប្រចាំ តែជាអកុសលដោយសារតែលោកបានលេបថ្នាំលើសកម្រិត ទើបបណ្តាលឲ្យរូបលោកប្រតិកម្មថ្នាំក្នុងខណៈពេលលោកកំពុងប្រមាញ់សត្វ រួចក៏លាចាកលោកទៅ។ រឿងនឹកស្មានមិនដល់ ក្រោយពីមរណៈភាពលោក N!Xau Toma ក៏មានសិក្សាស្រាវជ្រាវមួយបង្ហាញថាលោកបានកើតក្នុងថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ១៩៤៤ និងបានស្លាប់នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០០៣ ដូច្នេះហើយពេលនោះលោកមានអាយុប្រហែលជា ៥៨ ឬ៥៩ ឆ្នាំ។

ចំណែកសាកសពលោកត្រូវបានគេបញ្ចុះជិតផ្នូរភរិយាទី២ របស់លោកនៅថ្ងៃទី ១២ ខែឆ្នាំដដែល ដោយលោកបានបន្សល់ទុកកូនចំនួន ៦ នាក់ផងដែរ។

ដោយ រស្មី

ប្រភព ៖ Amapapa.me

LEAVE A REPLY

Please enter your comment!
Please enter your name here