រីករាយចុងសប្តាហ៍រូបភាព អារម្មណ៍ដ៏អស្ចារ្យ និងមិនអាចកាត់ថ្លៃបានជាមួយនឹងទេសភាពនៅ……

0
519

ប្រាសាទសម្បូរព្រៃគុកគឺជាបណ្តុំនៃប្រាសាទកសាងអំពីឥដ្ឋដ៏ស្រស់ស្អាត ដែលទទួលបានការអភិរក្សយ៉ាងល្អប្រសើរ ជាហេតុនាំឲ្យភ្ញៀវទេសចរទាំងអស់អាចទទួលបាននូវអារម្មណ៍ដ៏អស្ចារ្យ ជាមួយនឹង​ខ្យល់អាកាសបរិសុទ្ធ និងបរិស្ថានជុំវិញ​ប្រាសាទដ៏ត្រជាក់ត្រជុំ នៅពេលពួកគេឆ្លងកាត់ច្រកចូលប្រាសាទ។

ស្ថិតនៅចម្ងាយប្រមាណ៣០គីឡូម៉ែត្រ ទៅភាគខាងជើងខេត្តកំពង់ធំ ប្រាសាទសម្បូរព្រៃគុក ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤១ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលប្រារព្ធធ្វើនៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧៕

 

ប្រភព AKP

LEAVE A REPLY

Please enter your comment!
Please enter your name here