ទឹកចិត្តខ្មែរអង្គរ ពុកក្មេកមរណា កូនប្រសាស្នងតំណែង

0
474

លោកវិរសិល្បៈករ ឡុង រី (ក្នុងរូបថតខ្មៅ)បានប្រកបរបរផលិតគ្រឿងអល័ង្កាចំពោះអប្សរា តួក្នុងរឿងរាមកេរ្តិ៍ របាំជូនពរ ព្រះរាម ព្រះលក្មណ៍ ព្រះនាងសិដា ទស្សមុខ ឬទេពមនោរម្យ ។ល។ដោយគ្រឿងផលិតទាំងនោះលោកបានប្រើពីមាស ពីស្ពាន់ ទង់ដែង អាលុយមីញ៉ូមតាំងពីលោកមានអាយុ៣០ឆ្នាំ ចំណាយពេលបន្ថែម មកប្រមាណ ៣៧ឆ្នាំថែមទៀត(តាំងពីអាយុ ៣០ឆ្នាំមក) ហើយដែលមានតែ១គត់ក្នុងទឹកដីខេត្តសៀមរាប ។

វិរៈសិល្បៈករ ឡុង រី មានទឹកចិត្តបៀមជាប់ជាមួយអាជីពនេះ បើទោះជាមានអ្នកមកជំទាស់ហាមឃាត់យ៉ាងណាក៏លោកនៅតែពុះពារ និង ក្រាញនៀលលេបគ្រួសលេបថ្មរហូតលោកទទួលបានមេដាយមាស ពីព្រះបរមរត្តនកោដ្ឋ នរោត្តម សីហនុ ។

ខ្ញុំចង់ទៅកុម្ម៉ងអោយលោក ជួយផលិត គ្រឿងអល័ង្ការខ្លះៗពាក់ព័ន្ធទៅនិងព្រះរាជាសម័យបុរាណដើម្បីទុកតាំងលំអរក្នុងផ្ទះ តែពេលទៅដល់ខ្ញុំវិលមុខ ដ្រវាំងភ្នែក បាស់រោមច្រងាង ដោយ ភរិយា និង បុត្រា បុត្រី ប្រាប់ថសលោកបសនចូលអនិច្ចកម្មទៅកន្លងបាន ៦ខែហើយ ក្នុងជន្មាយុ ៦៧ឆ្នាំដោយរោគាពាធ (លើសឈាម)។

ស្របពេលនេះដែរ ខ្ញុំសូមអំពាវនាវដល់
អស់លោកទាំងអស់ដែលកំពុងអាន លើកដៃប្រណមបួងសំរូង សូមអោយវិញ្ញាណខ័ន្ធ លោកវិរៈសិល្បករ ឡុង រី បានទៅកាន់ឋានសួគ៌ ឋានសុខ កុំបីខាន ផង!។

ខ្ញុំស្រក់ទឹកភ្នែកមកដោយមិនដឹងខ្លួន តែខ្ញុំធ្វើជាដូចជាពុំបានចាប់អារម្មណ៍ក្នុងរឿងនេះ ប៉ុន្តែខ្ញុំគ្រាន់តែបានក្រាបសំពះដល់ស្នាដៃរបស់គាត់ ហើយខ្ញុំថែមទាំងក្រាបសំសំពះម្តងហើយម្តងទៀត ដល់គ្រប់សមាជិកនៃគ្រួសារគាត់សូមមេត្តាបន្តវេនពីគាត់ផង បើមិនដូច្នោះទេ វត្តមាននៃស្នាដៃដ៏មហាកម្រនេះនឹងបាត់នឹងមិនខាន ។

តែសំណាងណាស់មានកូនប្រសាដឹងគុណ ហើយបានខាប់អាជីពនេះបន្ត ។

លោកអ្នកជ្រាបស្រាបស្រាប់ពីអត្ថបទដែលខ្ញុំបាទបានផ្សាយអំពីវិរៈសិល្បៈករ ឡុង រី អយុ៦៧ឆ្នាំ ខាងលើ ដែលគាត់មានអាជីពជាអ្នកផលិតគ្រឿងអង្ការរបស់អប្សរា ឬ របាំព្រះរាជទ្រព្យ តែសែនអកុសលព្រោះគាត់បានចូលអនិច្ចកម្មទៅ ។

បន្ទាប់ពីគាត់បានទទួលអនិច្ចកម្មបាន ២ខែ មានអ្នកកម្លោះចិត្តស្មោះឈ្មោះ ជឿន លីហូវ អាយុ ២៩ឆ្នាំដែលស្ថិតនៅឯទីដាច់ស្រយាលនៃស្រុកពួក ខេត្តសៀមរាប មកស្តីដណ្តឹងកូនស្រីលោក ឡុង រីធ្វើជាភរិយា តែខ្លួនគាត់ផ្ទាល់មានអាជីពជាជាងអគ្គីសនីនិងទឹក។

តែទោះបីយ៉ាងណាក៏ដោយដើម្បីសំដែងទឹកចិត្តកត្តញ្ញូចំពោះលោកឱពុកក្មេកដែលលោកគោរពនិងស្រឡាញ់នោះធ្វើអោយ លោក ជឿន លីហូវ ត្រូវរែកពុនអាជីពបន្តពីគាត់ថែមទៀត ។ពេលគាត់ក្លាយជាស្វាមី និងជាសមាជិកពេញសិទ្ធិក្នុងគ្រួសារដ៏កំសត់នេះ លោកបានប្រមែប្រមូលពុម្ពដែលសល់ពីអ្នកមានគុណ មកផលិតបន្ត។

លោក ជឿន លីហូវ ប្រាប់ថា ៈ ខ្ញុំចេះធ្វើតែម្កុដអប្សរា ម្កុដទេពមនោរម្យ ម្កុដរបាំជូនពរ ខ្សែក្រវាត់ សុរងក បានយ៉ាងស្ទាត់ជំនាញ ដូចក្នុងរូបថតនេះ ព្រោះខ្ញុំមានពុម្ពសល់ពីលោកឪពុក !

លោក ជឿន លីហូវបន្តៈ បើមានលោកអ្នកមានកិត្តិយស ត្រូវការកម្ម៉ងអោយគ្រប់តាមទម្រង់ខ្ញុំក៏អាចធ្វើបានទាំងអស់ តែពេលខ្លះបើច្រើនពេកត្រូវកុម្ម៉ងពីគូដៃអោយជួយផលិតបន្ត !

បើលោកអ្នកចង់ផលិតនូវគ្រឿងអល័ង្ការសំរាប់របាំព្រះរាជទ្រ័ព្យសំរាប់ក្រុមរបាំ ឬ យកទៅតាំងលំអរវិមានដ៏ស្កឹមស្កៃរបស់លោកអ្នកសូមអញ្ជើញក្នុុងខេត្តសៀមរាប …ក្នុងតម្លៃយ៉ាងសមរម្យ បាទ !

សូមកុំភ្លេច លោក ជឿន លីហូវ
តាមភរិយារបស់លោក ៈ?០៩៣ ៩៣ ១០ ៥៨
ម្តាយក្មេករបស់លោក ៈ ☎️ ០១២ ៧៨ ៥៥ ៩៣

អត្ថបទ ៖ រ៉េត សាមុត

រូបភាព ៖ Dydy Fivefive

 

LEAVE A REPLY

Please enter your comment!
Please enter your name here