Warning: Declaration of Facebook\InstantArticles\AMP\AMPArticle::render($doctype = '/home/ncndailys/public_html/wp-content/plugins/fb-instant-articles/vendor/facebook/facebook-instant-articles-sdk-extensions-in-php/src/Facebook/InstantArticles/AMP/AMPArticle.php on line 38
ព្រំដែនអន្តរជាតិវៀតណាម-កម្ពុជា គ្រោងសង់ផ្លូវហាយវ៉េល្បឿនលឿន តម្លៃ ៤៦០ លានដុល្លារ

ព័ត៌មានអន្តរជាតិ

ព្រំដែនអន្តរជាតិវៀតណាម-កម្ពុជា គ្រោងសង់ផ្លូវហាយវ៉េល្បឿនលឿន តម្លៃ ៤៦០ លានដុល្លារ

By NCN Daily

April 25, 2019

គម្រោង​សាងសង់​ផ្លូវ​ហាយវ៉េ​ល្បឿន​លឿន​តម្លៃ ៤៦០ លាន​ដុល្លារ​មួយ​ត្រូវបាន​ស្នើសុំ ដែល​វា​នឹង​រត់​កាត់​ពី​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម មកកាន់​ចក្រ​ទ្វារ​ព្រំដែន​អន្តរជាតិ​វៀតណាម​-​កម្ពុជា Moc Bai នៅក្នុង​ខេត្ត Tay Ninh ។​

​អគ្គនាយកដ្ឋាន​ផ្លូវជាតិ​វៀតណាម បានដាក់​ជូន​នូវ​ការសិក្សា​លទ្ធភាព​ជាមុន លើផ្លូវ​ហាយវ៉េ​ប្រវែង ៥៣,៣ គីឡូម៉ែត្រ ដោយ​ស្នើ​ឡើងទៅ​ក្រសួង​សាធារណការ និង ដឹកជញ្ជូន​វៀតណាម ។ យោងតាម​ការសិក្សា ការសាងសង់​ផ្លូវ​ហាយវ៉េ​នឹង​ប្រព្រឹត្តទៅ​ក្រោម​ភាពជា​ដៃគូ រវាង​វិស័យ​សាធារណៈ និង ឯកជន ។ វា​នឹងត្រូវ​បានធ្វើ​ឡើងជា ២ ដំណាក់កាល និង ចំណាយ​ប្រាក់​អស់​ប្រហែល ៤៥៩,៣៦ លាន​ដុល្លារ ។​

​គួរ​បញ្ជាក់ថា ផ្លូវ​ហាយវ៉េ​នោះ​នឹងត្រូវ​រត់​ពី​ផ្លូវ Ring Road 3 (​ក្នុង​សង្កាត់ Hoc Mon ទីក្រុង​ហូជីមិញ​) ទៅកាន់​ចក្រ​ទ្វារ​ព្រំដែន​អន្តរជាតិ​វៀតណាម​-​កម្ពុជា Moc Bai ស្ថិតក្នុង​ភាគខាងត្បូង​ខេត្ត Tay Ninh ។​

​ដំណាក់កាល​ទី ១ នឹងត្រូវ​បែងចែក​ជា ២ ផ្នែក​ទៀត គឺ ខ្សែ​ទី ១ មាន​ប្រវែង ៣៣ គីឡូម៉ែត្រ ពី​ទីក្រុង​ហូជីមិញ ទៅកាន់​សង្កាត់ Trang Bang ក្នុង​ខេត្ត Tay Ninh ដែល​នឹងមាន ៤ គន្លង ហើយ​អាច​បើកបរ​ដល់​ល្បឿ​ង ១២០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ។ ខ្សែ​ទី ២ មាន​ប្រវែង ២០,៥ គីឡូម៉ែត្រ ពី​សង្កាត់ Trang Bang ទៅ​ចក្រ​ទ្វារ​ព្រំដែន​អន្តរជាតិ​វៀតណាម​-​កម្ពុជា Moc Bai ដែល​នឹងមាន ៤ គន្លង ហើយ​អាច​បើកបរ​ដល់​ល្បឿន ៨០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ។ បន្ទាប់ពី​បញ្ចប់​ដំណាក់កាល​ទី ១ រួច នោះ​ដំណាក់កាល​ទី ២ នឹង​ពង្រីក​ផ្លូវ​ដល់​ចន្លោះ ៦ ទៅ ៨ គន្លង ៕ប្រភពប្រជាប្រិយ